Social Network

សូមប្រុងប្រយ័ត្ន! នគរបាលជាតិ បង្ហាញលេខ​​ទូរស័ព្ទពិសេស​៦ខ្សែ ផ្តល់ភាពងាយស្រួល ជូន​ប្រជាពលរដ្ឋរាយការណ៍ ​​​ពេល​ជួបបញ្ហា​ចោរលួច-ឆក់ ​ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ខេត្តសៀមរាប

(សៀមរាប)៖ ដើម្បីបង្កើនការ ប្រុងប្រយ័ត្ន ដល់ប្រជាពលរដ្ឋ ដែលទៅចូលរួម លេងកំសាន្ដ នាឱកាសព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ ក្នុងខេត្ត សៀមរាបនោះ នាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបង្ហាញលេខ ទូរស័ព្ទពិសេស ៦ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋ រាយការណ៍មុខ សញ្ញាផ្សេងៗ ដែលទាក់ទងនឹង ករណីចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង។

ប្រជាពលរដ្ឋទាំង អស់អាចទំនាក់ទំនង ទៅកាន់នគរបាល ព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទ ចំនួន៧ខ្សែ រួមមាន៖ 117, 740, 741,742,743 និង744។ សូមជម្រាបថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ ក្នុងខេត្តសៀមរាប ប្រារព្ធឡើងរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨៕

ដកស្រង់ពី៖  Fresh News