Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះ ប្រជាពលរដ្ឋចាប់ផ្តើមជិះរថយន្តក្រុងសាធារណៈមិនគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយ

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ សាលារាជធានីភ្នំពេញ បានចាប់ផ្តើម បញ្ចេញរថយន្តដឹក បងប្អូនប្រជាពលរដ្ ឋទៅលេង ស្រុកកំណើត ក្នុងឱកាសបុណ្យ  ចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយឥតគិតថ្លៃហើយ។

ប្រជាពលរដ្ឋដែល អាចជិះរថយន្ត ដោយឥតគិតថ្លៃនេះ រួមមានប្រជាពល រដ្ឋរស់នៅតាម បណ្តោយផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦។

នៅព្រឹកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះ ពិនិត្យការជិះរថយន្ត ក្រុងសាធារណៈ របស់រដ្ឋ ដោយឥតគិតថ្លៃ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋផងដែរ នៅទីលាន ប្រជាធិបតេយ្យ ស្ថិតនៅផ្លូវ ជាតិលេខ៥ ខណ្ឌឬស្សីកែវ។

លោកអភិបាល បានជូនពរឲ្យ ប្រជាពលរដ្ឋធ្វើដំណើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រកបដោយ សេចក្តីសុខសុវត្ថិភាព។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា បានសម្រេច បញ្ចេញរថយន្ត ក្រុងសាធារណៈ សរុបប្រមាណ ៦០គ្រឿង សម្រាប់ដឹកបង ប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ជាតិនេះ។

ការដឹកប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្តនេះ ធ្វើឡើងមុន ចូលឆ្នាំពីរថ្ងៃ គឺថ្ងៃទី១២ និង១៣ ហើយក្រោយ ពេលចូលឆ្នាំពីរ ថ្ងៃទៀត គឺថ្ងៃទី១៧ និង១៨។

ប្រមុខនៃរាជ រដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចដាក់ រថយន្ដក្រុងសាធារណៈ ដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ នៅក្នុងឱកាស បុណ្យចូលឆ្នាំនេះ ក៏ព្រោះតែចង់ បន្ថយការចំណាយ ប្រាក់របស់ប្រជាពលរដ្ឋ ដែលមានប្រាក់ ចំណូលទាប ក្នុងពេលធ្វើដំណើរ ទៅស្រុកកំណើត ខណៈដែល ក្រុមហ៊ុនដឹកអ្នកដំណើរ ឆ្លៀតឱកាសដំឡើង ថ្លៃក្នុងរដូវនេះ។

 បងប្អូនប្រជា ពលរដ្ឋអាចឡើង រថយន្តក្រុងសាធារណៈ នៅតាមទីតាំងដូច ខាងក្រោមនេះ៖

* ផ្លូវជាតិលេខ១៖ ឡើងរថយន្តនៅ មហាវីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេសបីន សម្រាប់បង ប្អូនដែលធ្វើ ដំណើរតាមផ្លូវ ជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។

* ផ្លូវជាតិលេខ៣៖ ឡើងរថយន្ត នៅមុខទីបញ្ជាការ ដ្ឋានកងពលតូច ថ្មើរជើងង៧០ ក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

* ផ្លូវជាតិលេខ៤៖ ឡើងរថយន្ តចំណុចប្រសព្វ រវាងផ្លូវជាតិលេខ៤ និងមហាវិថី ឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ * ផ្លូវជាតិលេខ៥៖ ឡើងរថយន្តចំណត សួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូន ធ្វើដំណើរតាមផ្លូវ ជាតិលេខ៥ ឆ្ពោះទៅ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងចំណុចប្រសព្វរ វាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

* ផ្លូវជាតិលេខ៦៖ ឡើងរថយន្តនៅ ម្តុំរង្វង់ព្រំមុខ បួនគល់ស្ពាន ជ្រោយចង្វារ ក្នុងតំបន់ អភិវឌ្ឍន៍ក្រុង រណបជ្រោយចង្វារ ក្រុមហ៊ុន OCIC៕

ដកស្រង់ពី៖  Fresh News