Social Network

ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា រងការចោទប្រកាន់ពីសំណាក់ពលរដ្ឋជាថ្មីម្តងទៀត ដោយប្រើមន្ដ្រីក្រោមឱវាទលួចធ្វើរបងទាំងយប់ ខណៈដីទំនាស់មិនទាន់ដោះស្រាយរួច

(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យ ទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ រងការចោទ ប្រកាន់របស់ពី សំណាក់ពល រដ្ឋម្តងទៀត ដោយសារបាន បញ្ជូនមន្ត្រី ក្រោមឱវាទ របស់ខ្លួនទៅ លួចធ្វើរបង នៅលើដីកំពុង មានទំនាស់ទាំងយប់ ខណៈមិនទាន់ ដោះស្រាយ រួចរាល់ រវាងភាគី ទាំងពីរ ស្ថិតនៅចំណុច ១០៨គ្រួសារ ក្នុងភូមិស្ទឹងបត់ ក្រុងប៉ោយប៉ែត។

លោកស្រី ឌី ស្រី ជាតំណាង ប្រជាពល រដ្ឋទាំង១០៨គ្រួសារ បានថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ឱ្យដឹងថា នាថ្ងៃទី១០ ខែមេសា ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានប្រើមន្ត្រី ក្រោមឱវាទ របស់ដែល មានរថយន្ត ប្រមាណ៦ ទៅ៧គ្រឿង ពាក់ស្លាកលេខ ខ.ម ទៅចាក់ដី ធ្វើរបងទាំងយប់ វេលាម៉ោង ៨៖៣០នាទី ខណៈប្រជាពល រដ្ឋរវល់ទៅ ស្រុកកំណើត ក៏បានឆ្លៀត ឱកាសឱ្យកូន ទាហានរបស់ ខ្លួនមកធ្វើ របងទៅវិញ។

តំណាងប្រជា ពលរដ្ឋដដែល បានបន្តថា ខាងភាគី ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា «បានឆ្លៀត ឱកាសធ្វើរបង នៅពេលយប់នេះ គឺធ្វើខុសពី ការសន្យា ជាមួយពល រដ្ឋមិនឱ្យធ្វើរបង ដោយរង់ចាំការ ដោះស្រាយ បញ្ហានេះសិន ប៉ុន្តែបែរជាលួច មកធ្វើរបង ទាំងយប់ទៅវិញ ដោយពេល ថ្ងៃមិនហ៊ាន ធ្វើរបងនោះទេ ព្រោះខ្លាច ប្រជាពល រដ្ឋនាំគ្នាមកជំទាស់។

ប្រជាពលរដ្ឋ បាននាំគ្នារិះគន់ថា គ្រាន់តែមាន បញ្ហាជាមួយ ម្ចាស់ដីម្ខាង ទៀតសោះ បែរជាបញ្ជា ឲ្យកូនចៅ មកយាមដី ដោយពល រដ្ឋចោទ ជាសំនួរថា តើទាហាននេះ សម្រាប់ការពារជាតិ ឬសម្រាប់ ការពារដីរបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា? ពលរដ្ឋបន្តថា រាល់ថ្ងៃនេះ កងកម្លាំង ប្រដាប់អា វុធទាំងអស់ គឺបានប្រាក់ បៀវត្សរ៍ពីណា មិនមែនបាន មកពីប្រជាជនទេឬ? ពាក់ព័ន្ធបញ្ហានេះ លោក អភិបាល ក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ ឱ្យដឹងថា បញ្ហាទំនាស់ ដីធ្លីរវាងពល រដ្ឋចំនួន១០៨គ្រួសារ ជាមួយឧត្តមសេនីយ៍ ពេជ្រ វណ្ណា បន្ទាប់មាន បណ្តឹងលោក បានចាត់ឱ្ យមន្រ្តីមានសមត្ថ កិច្ចចុះទៅហាម ឃាត់ការចាក់ដី សាងសង់សំណង និងធ្វើរបង នៅលើដីមាន ទំនាស់នោះផងដែរ។

លោក សាន ស៊ានហូ បានថ្លែងថា លោកជាប់រវល់ ទៅត្រួតពិនិត្យ ការគូសគំនូសផ្លូវ ហើយបានទទួល ដំណឹងពីពលរដ្ឋថា មានឡានពី៦ ទៅ៧គ្រឿង ពាក់ស្លាកលេខ ខ.ម ទៅវ៉ៃក្តុងក្តាំងនៅ លើដីមានទំនាស់ ដើម្បីធ្វើរបង។

សម្រាប់ទំនាស់ ដីធ្លីនេះគឺបានបន្សល់ ទុកតាំងពីលោក មិនទាន់មក ធ្វើជាអភិបាល ក្រុងមកម្ល៉េះ ប៉ុន្តែកាលមាន ទំនាស់ដីធ្លីនេះ លោកបាន រកឃើញថាមិន ដឹងខាងណាខុស ខាងណាត្រូវនោះទេ គឺពាក្យបណ្តឹង ប្រជាពលរដ្ឋ បានដាក់ពាក្យ បណ្ដឹងទៅតុលាការ។

លោកអភិបាល ក្រុងបានបញ្ជាក់ថា កន្លងទៅមាន របាយការណ៍ជា ហូរហែរដោយសារ មានអាជ្ញាធរស្រុក បានចុះបែងចែក ដីឱ្យប្រជាជននៅតំបន់នោះ ដែលមានបណ្ណ ពណ៌ផ្កាឈូក តាំងពីសម័យលោក ស ចំរ៉ុង ជាអភិបាលស្រុក ទើបប្រជាជន រស់នៅលើដី នេះជាហូរហែរ តាំងពីកន្លែង នេះជាព្រៃចំការមីន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានប្រើកម្លាំង ក្រោមឱវាទ មកចាំយាមដី ដោយគេដឹងថា ជាទាហានទំនាក់ ទំនងព្រំដែនកម្ពុជា-ថៃ សម្រាប់ការពារ ព្រំដែន និងជាកងកម្លាំង ប្រដាប់អាវុធរបស់ រដ្ឋផងដែរ បែរបញ្ជាឲ្យ កម្លាំងដាក់យាម ដីជាប្រយោជន៍ ខ្លួនទៅវិញ បង្កឲ្យមានមហា ជនរិះគន់យ៉ាង ចាស់ដៃ នៅចំណុច១០៨គ្រួសារ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

 តំណាងក្រុម ប្រជាពលរដ្ឋចំនួន ១០៨គ្រួសារម្នាក់ ទៀតឈ្មោះ ខោ វណ្ណា បានថ្លែងថា «មកដល់ពេល នេះពួកខ្ញុំមាន លិខិតកំណត់លេខ ៣៥គអជខ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រង់ និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ កិច្ចសន្យាដែល សាម៉ីមេគ្រួសារ បានធ្វើ និងថតរូបរួច រាល់ហើយ ជាមួយក្រុមការងារ ប្រើប្រាស់ និងបែងចែក ដីធ្លីខេត្ត-ស្រុក។

លិខិតកាន់កាប់ ដីបណ្តុះអាសន្ន យោងសេចក្ តីកំណត់លេខ ៣៥គអជខ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៩ គណៈកម្មាធិការ អភិវឌ្ឍន៍ ជនបទខេត្ត ស្តីពីការគ្រប់ គ្រងប្រើប្រាស់ដី ដើម្បីអភិវឌ្ឍន៍ខេត្ត យោងលិខិត បញ្ជាក់ស្តីពីការ ស្នើសុំរស់នៅ ក្នុងតំបន់តាំង លើលំនៅដ្ឋាន ថ្មីលេខ ១២៨៤»។

ពលរដ្ឋដដែលបានបន្តថា លិខិតស្រាវជ្រាវពី ក្រសួងមហាផ្ទៃ លិខិតចុះ លេខ១០២៨ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ដើម្បីត្រួតពិនិត្យលើ ទម្រង់រដ្ឋបាល និងប័ណ្ណសំគាល់ សិទ្ធកាន់កាប់ប្រើ ប្រាស់ដីធ្លីចំនួន ១១ប័ណ្ណរបស់លោក អ៊ូ សុខា, លោក តូច មករា និងលោក អ៊ិន សារឿន ហៅពឺត។

លុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៨ ទទួលបានលិខិត ពីក្រសួងមហាផ្ទៃវិញ អំពីបណ្តឹង របស់ប្រជាពល រដ្ឋចំនួន១០៨គ្រួសារ ស្ថិតនៅភូមិស្ទឹងបត់ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្តឹងសុំឱ្យក្រសួងមហាផ្ទៃ ត្រួតពិនិត្យលើទំ រង់រដ្ឋបាលពាក់ព័ន្ធ នឹងប័ណ្ណ សំគាល់សិទ្ធកាន់កាប់ ប្រើប្រាស់ដីធ្លីចំនួន១១ ប័ណ្ណមានលេខC 0292, C0285, C0288, C0291, C0282, C0280, C0283, C0290, C0289, C0284, C0287 ស្មើទំហំដីចំនួន២០ហិកតា ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៣៕

ដកស្រង់ពី៖  Fresh News