(ភ្នំពេញ)៖ រាជបណ្ឌិតសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ មានរៀបចំកិច្ច ពិភាក្សាតុមូល ស្ដីពី «តើអ្វីជាដើមចម ដែលនាំឲ្យ មានការប្រើប្រាស់ កម្លាំងរបស់សម្ព័ន្ធ លោកខាងលិច ទៅលើប្រទេសស៊ីរី?»។
នេះបើយោងតាម សេចក្តីជូនដំណឹង របស់រាជបណ្ឌិត្យ សភាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ កិច្ចពិភាក្សាតុមូលនេះ ប្រព្រឹត្ដទៅនៅ ម៉ោង៨៖៣០នាទីព្រឹក នាសាលរំដួល នៃរាជបណ្ឌិត សភាកម្ពុជា៕
ដកស្រង់ពី៖ Fresh News