Social Network

នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ទទួលជួបអភិបាលតំបន់ស្វយ័តក្វាងស៊ី នៅវិមានសន្តិភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា ទទួលជួបលោក ឆឹន អ៊ូ អភិបាលនៃ តំបន់ស្វយ័តក្វាងស៊ី និងគណៈប្រតិភូ នៅវិមានសន្តិភាព។

អំឡុងជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ អភិបាលនៃ តំបន់ស្វយ័តក្វាងស៊ី នឹងប្រគល់អំណោយ «អង្ករម្លិះ ចំនួន១៦០តោន ដែលមាន តម្លៃ១លានយន់ ដល់រាជ រដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា លោក ឆឹន អ៊ូ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សន កិច្ចនៅកម្ពុជារយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៤ ខែមេសា ឆ្នាំ២០១៨។

អំឡុងពេល មកបំពេញ ទស្សនកិច្ចនៅ កម្ពុជានេះ លោកបានជួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មកម្ពុជាផងដែរ៕

ដកស្រង់ពី៖  Fresh News