Social Network

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំលើកទី២ «​យន្តការសម្របសម្រួលមូលនិធិសកល សម្រាប់មណ្ឌលតំណាង​តំបន់ អាស៊ីប៉ាស៊ីហ្វិក​ខាងលិច» មាន១៥ប្រទេសចូលរួម ​

(សៀមរាប)៖ ដោយមានការទំនុកបម្រុង ពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិ ប្រយុទ្ធនឹង ជំងឺអេដស៍ នឹងសហការ ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំលើកទី២ នៃយន្តការ សម្របសម្រួលមូល និធិសកល សម្រាប់មណ្ឌល តំណាងតំបន់ អាស៊ីប៉ាស៊ីហ្វិក ខាងលិច នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមេសា ឆ្នាំ២០១៨ នេះ។

តំណាងចូល រួមក្នុងកិច្ចប្រជុំ មានប្រតិភូយន្ តការសម្របសម្រួល មូលនិធិសកល មកពីប្រទេសនានារួម មាន ៖

១)កម្ពុជា, ២)កោះឃុក, ៣)ហ្វ៊ីជី, ៤) មីក្រូណេស៊ី, ៥)គិរីបាទី, ៦)ឡាវ, ៧)ម៉ាឡេស៊ី, ៨) ណូរូ, ៩)ប៉ាពូអាស៊ីនូវែលហ្គីណេ, ១០)ហ្វីលីពីន, ១១)សាម័រ, ១២)សិង្ហបុរី, ១៣)កោះសូឡូម៉ុង, ១៤)វ៉ានូទូ និង១៥)វៀតណាម។

ក្នុងនោះមន្រ្តី ពីមូលនិធិសកល និងអង្គការសុខភាព ពិភពលោក ក៏នឹងចូលរួម ក្នុងកិច្ចប្រជុំនេះ ផងដែរ។

យ៉ាងណាមិញ គោលបំណងនៃកិច្ចប្រជុំ មាន៣ចំណុច សំខាន់ៗដូចតទៅ៖

១) ធ្វើជាវេទិកា ដើម្បីពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌ មានទាំងឡាយ ដែលអាចឲ្យការចូលរួម របស់ថ្នាក់ដឹកនាំ និងសមាជិក មណ្ឌលតំណាង ក្នុងក្រុមប្រឹក្សា ភិបាលរបស់មូល និធិសកល ប្រកបដោយការ យល់ដឹង និងមានសារៈសំខាន់។

២) ស្វែងរកចំណុច ដែលមានបញ្ហា និងការឆ្លើយ តបបានទូលំទូលាយ ដែលអាចដាក់ជូន សម័យប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សា ភិបាលរបស់ មូលនិធិសកល។

៣) ពង្រឹងសហគមន៍ មណ្ឌលតំណាងតំបន់ ដោយគោរព តាមនីតិវិធី ឬបទបញ្ជាដែល បានព្រមព្រៀងគ្នា រាប់ទាំងការប្រជុំ សមាជិកជាមួយដៃគូ ដោយទៀងទាត់ តាមរបៀបដែល អាចធ្វើបាន និងកែលម្អជានិច្ច។

សូមបញ្ជាក់ថា ជាមួយគ្នានោះ កិច្ចប្រជុំក៏នឹង អនុម័តសមាសភាព ថ្នាក់ដឹកនាំថ្មី នៃមណ្ឌលតំណាង តំបន់អាស៊ី ប៉ាស៊ីហ្វិកផងដែរ៕

ដកស្រង់ពី៖ Fresh News