Social Network

នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនថា សមាគមអតីតយុទ្ធជនកម្ពុជា បង្កើតឡើងដើម្បីកែលំអរជីវភាព និង​ជួយគ្នាទៅវិញទៅមក នៅពេលមានបញ្ហាកើតឡើង

(កណ្ដាល)៖ នៅចំពោះមុខ អតីតយុទ្ធជន ត្រូវទទួលបានមេ ដាយការពារជាតិ ចំនួន៣២៣នាក់ មកពីបណ្តាឃុំទាំង១៨ ក្នុងស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សមាគមអតីត យុទ្ធជនកម្ពុជា ដែលបង្កើត និងដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែង បំពេញការងារដោយ ស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីក តួនាទីរបស់អតីតយុទ្ធជន កែលំអជីវភាព ការបង្កើនស្មារតី ជួយគ្នាទៅវិញ ទៅមក នៅពេលសមាជិក ណាម្នាក់ពេល ជួបគ្រោះថ្នាក់ មានទុក្ខលំបាក ឬទទួលមរណភាពជាដើម។

អគ្គលេខាធិការសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា រយៈពេលជិត៣ឆ្នាំនេះ សមាគមសម្រេច បានលទ្ធផល គួរកត់សំគាល់ជាអាទិ៍ ការបើកផ្តល់ប្រាក់ មរណសង្រ្គោះ បានទាន់ពេលវេលា ដែលពីមុនមាន ការយឺតយ៉ាវ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ បានអញ្ជើញចុះ ជួបសំណេះសំណាល ជាមួយសមាជិកទាំង អស់តាម ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស នៅទីនេះ ជាលើកទី២ហើយ ដែលលោកបានមក ជួបអតីតយុទ្ធជន ហើយបានគិតគូរសាងសង់ ផ្ទះជូនអតីតយុទ្ ធជនលំបាកខ្វះខាត, ការត្រៀមបែងចែក ផ្តល់ដីសម្បទានសង្គមកិច្ច ជូនបងប្អូនដើម្បី បានអាស្រ័យផល។

ដោយឡែកសមាគម អតីតយុទ្ធជនខេត្តកណ្តាល ត្រូវចុះពិនិត្យជាក់ស្តែង ចំពោះសមាជិកណា ដែលគ្មានដី គ្មានផ្ទះ បើពួកគាត់ព្រម ទៅនៅក្រចេះ ឬឧត្តរមានជ័យ គឺផ្ដល់ជូនភ្លាម ហើយត្រូវពង្រឹងការ គ្រប់គ្រងសមាជិក នៅមូលដ្ឋានឃុំ ភូមិ តាមរយៈការរៀបចំសៀវភៅ បញ្ជីគ្រប់គ្រងឲ្យ បានច្បាស់លាស់។

ទោះជាយ៉ាងណាក្តី នាយឧត្តមសេនីយ គន់ គីម បានក្រើនរំលឹក ដល់លោកមេឃុំ ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាស មាគមឃុំទាំងអស់ ត្រូវបន្តចុះជួប សមាជិកតាមក្រុម តាមគ្រួសារ ហើយត្រូវសហការ ផ្តល់អាទិភាពជួយ ដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងមូលដ្ឋានខ្លួននីមួយៗ ឲ្យទទួលបាននូវសេវា សាធារណៈនានាដូចជា ការទទួលបាននូវ ជំនួយសង្រ្គោះបន្ទាន់, ការស្តារលទ្ធ ភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ និងការចូលរួម សកម្មភាពសង្គម ផ្សេងៗជាដើម។

ជាមួយគ្នានេះ លោក គីម រឹទ្ធី អភិបាលរងខេត្តកណ្ដាល ក៏បានសំដែងនូវ ការដឹងគុណដ៏ជ្រាល ជ្រៅចំពោះ សមាជិកសមាគមអតីត យុទ្ធជនទាំងអស់ ដែលក្នុងមួយជីវិត បានលះបង់ដើម្បីជាតិ មាតុភូមិក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេស ជាតិទទួលបានសន្តិភាព ពេញលេញ។

លោក លឹម អេង យោធិននិវត្តន៍មាន ទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ជំនួសមុខឲ្យ សមាជិកអតីតយុទ្ធជន ដែលមកចូលរួមក្នុងពិធីនេះ បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ ដល់ពួកគាត់ ដូចជាតម្លើង ប្រាក់ខែ និងពេលនេះបាន ផ្តល់មេដាយជូនទៀត ដែលពួកគាត់គ្មានថ្ងៃ បំភ្លេចគុណសម្តេចឡើយ និងប្ដេជ្ញាបោះឆ្នោត ជូនគណបក្សប្រជាជន ដើម្បីគាំទ្រសម្តេចតេជោ បន្តដឹកនាំប្រទេស តទៅទៀត៕

ដកស្រង់ពី៖  Fresh News