Social Network

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ នៅសាលាខេត្តពោធិ៍សាត់ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ដមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅក្នុងពិធីនោះដែរ គេក៏សង្កេតឃើញវត្តមាន ប្រតិភូរួមដំណើរ ឯកឧត្តមឧបនាយករដ្ដមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួម ពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ក្នុងខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ ។

យោងតាមព្រះរាជក្រិត្យ ត្រូវបានសម្រួលភារកិច្ចឯកឧត្តម ខូយ សុខា អតីតអភិបាលខេត្តពោធិ៍សាត់ ត្រូវទៅបម្រើការងារ នៅទីស្តីការក្រសួង មហាផ្ទៃវិញ ហើយត្រាស់បង្គាប់ តែងតាំងឯកឧត្តម ម៉ៅ ធនិន អតីតជាអភិបាលរង ខេត្តស្ទឹងត្រែង មកជាអភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ ៕