Social Network

អ្នកឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ហុង ពីវ ប្រកាសឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសង្គ្រោះជីវិតកុមារនៅកម្ពុជា​

(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុម ហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់ គ្រប់ៗគ្នាថា ជាឧកញ៉ាមួយ រូបដែលមានចិត្ត សប្បុរសនោះ បានឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនដុល្លារអាមេរិក ចូលមូលនិធិ គន្ធបុប្ផាកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស។

ការឧបត្ថម្ភនេះត្រូវ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បីសង្គ្រោះ ជីវិតកុមារនៅកម្ពុជា។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស ត្រូវបានដាក់ឲ្យ ដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។

បន្ទាប់ពីប្រកាស ដាក់ឲ្យដំណើរការភ្លាម មានសប្បុរសជនជាតិ និងអន្ដរជាតិជាច្រើន ដែលបានចូល រួមវិភាគទានក្នុង មូលនិធិគន្ធបុប្ផាកម្ពុជា ហើយគិតត្រឹម ថ្ងៃប្រកាសផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» គឺទទួលបាន សមាជិកស្ថានិក ចំនួន៥២រូប។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជន ជាតិ និងអន្តរជាតិ ទាំងអស់ ដែលបានចូល រួមវិភាគទានក្នុង មូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃប្រកាស ឲ្យដំណើរការ ជាផ្លូវការថ្ងៃនេះ រួមមានសមា ជិកស្ថាបនិក សមាជិកកិត្តិយស និងសមាជិក គាំទ្រផងដែរ។

ការបង្កើតនូវ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវ សកម្មភាពមនុស្សធម៌ របស់មន្ទីរពេទ្យជួយព្យាបាល ជំងឺកុមារកម្ពុជា ដោយឥតគិតថ្លៃ៕

ដកស្រង់ពី៖  Fresh News