Social Network

ពលរដ្ឋលើដៃស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ជួយកសាងស្ពានឈើព្រែកតាកំ នៅក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋចំនួន១១ភូមិ និងអាជ្ញាធរ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានសំណូមពរ ឲ្យអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ជួយកសាងស្ពាន ឆ្លងព្រែកតាកំ នៅក្នុងភូមិខ្លា គ្រហឹមឡើងវិញ ដោយស្ពានឈើនេះ បានបាក់កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ។

ម្យ៉ាងវិញទៀត នៅតែរយៈពេល ជាង១ខែប៉ុណ្ណោះ ទឹកទន្លេចាប់ផ្តើម ឡើងហើយ មិនអាចអំណោយ ផលការកសាង ស្ពាននេះបាន ទន្ទឹមនឹងនោះផងដែរ ប្រជាពលរដ្ឋទាំង១១ភូមិ នឹងជួបការលំ បាកមិនខាន។

ប្រជាពលរដ្ឋក្នុង ភូមិខ្លាគ្រឹម ឃុំអំពិលទឹក បានរៀបរាប់ថា ស្ពានឈើនេះមាន ប្រវែង២០ម៉ែត្រ ហើយប្រជាពល រដ្ឋចំនួន១១ភូមិ មានរាប់ពាន់គ្រួសារ សិស្សសាលា និងកម្មករជាង ៣០០នាក់ ក្នុនៅងឃុំអំពិល ទឹកឆ្លងកាត់ជាប្រចាំ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុង ខេត្តកំពង់ចាម និងខេត្តកណ្តាល មានព្រំប្រទល់ ជាប់ឃុំអំពិលទឹក ក៏បានធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូន កសិផលពីស្រែចំការ ឆ្លងកាត់ស្ពានមួយ នេះទៅកាន់មូលដ្ឋាន និងទីផ្សារផងដែរ។

ប្រជាពលរដ្ឋបាន ឲ្យដឹងទៀតថា ស្ពានឈើនេះមាន អាយុកាលជាង៦០ឆ្នាំហើយ បានកសាងឡើងនៅ ក្នុងសម័យសង្គម រាស្រ្តនិយម។

ក្រោយឆ្នាំ១៩៧៩ អាជ្ញាធរបានធ្វើការ ជួសជុលប្រើរហូរមក ដែលមកដល់ពេលនេះ មានសភាពទ្រុឌទ្រោម និងបានបាក់នៅ រសៀលថ្ងៃទី៥ ខែឧសភានេះ មិនអាចធ្វើដំណើរ ឆ្លងកាត់បានឡើយ។

តែថ្មីៗនេះអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ បាននាំគ្នាធ្វើផ្លូវវាងមួ យជិតស្ពាននេះ តែបើមានភ្លៀង វិញផ្លូវវាង ដែលមានស្ថានភាព ចំណោតនេះ រអិលមិនអាច ធ្វើដំណើរបានឡើយ។

អាជ្ញាធរឃុំអំពិលទឹក បានឲ្យដឹងថា ឆ្នាំមុនខាងមន្ទីរ សាធារណការខេត្ត បានដឹកស្ពានដែក បាឡេមួយខ្សែ ប្រុងមកកសាងស្ពាននេះ តែមិនដឹងជាយ៉ាងណា ក៏ស្ងាត់ទៅវិញ មិនឃើញកសាងឡើយ។

តែពេលនេះស្ពាន បានបាក់ទៅហើយ ដូច្នេះប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំ គោរពស្នើសុំ អាជ្ញាធរខេត្ត និងមន្ទីរសាជារ ណការខេត្ត មេត្តាជួយកសាង ស្ពាននេះឲ្យបាន ឆាប់ៗវិញផង។

ទាក់ទងនិងស្ពាននេះដែរ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែឧសភានេះ បានឲ្យដឹងថា ការយឺតយ៉ាវឆ្នាំមុន ដែលមិនបាន កសាងស្ពាននេះដោយ សារតែខ្វះដែក ស្ពានបេឡេ១ភាគ៣ ហើយក្រសួងក៏ ខ្វះលុយផងដែរ តែឆ្នាំនេះលោក បានលើកគម្រោង កសាងស្ពាននេះហើយ និងនៅអាទិត្យក្រោយនេះ ផ្នែកនាយកដ្ឋាន ជំនាញរបស់ក្រសួង នឹងចុះមកពិនិត្យ និងសិក្សា ដើម្បីធ្វើការកសាង ស្ពានដែកបេឡេ ប្រវែង២៤ម៉ែត្រ នៅចំណុចស្ពា នព្រែកតាកំនេះ ជូនប្រជាល រដ្ឋយើងហើយ៕

ដកស្រង់ពី៖  Fresh News