Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ

  • Print

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលក្នុង ការពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិ ប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ថែរក្សាសន្តិភាព និងស្ថេរភាព ព្រមទាំងការរីក ចម្រើនប្រកប ដោយចីរភាព និងសមធម៌ នៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញ ជាគណៈអធិបតី ជាមួយលោក ហ្សច អេតហ្គា ឯកអគ្គរដ្ឋទូតសហគមន៍ អឺរ៉ុបប្រចាំនៅកម្ពុជា នៅក្នុងទិវាអឺរ៉ុបឆ្នាំ២០១៨ ដែលរៀបចំឡើង នៅសណ្ឋាគារឡឺរ៉ូយាល់ នៅរាត្រីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមយ៉ាង ច្រើនកុះករពីសំណាក់ មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនៃបណ្តាប្រទេសជាមិត្ត ព្រមទាំងភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់សហគមន៍អឺរ៉ុប ដែលបានរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវភាព អនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើក លែងតែអាវុធ (EBA)» ដល់ប្រទេសកម្ពុជា ដែលបានលើកស្ទួយ សមត្ថភាពប្រកួត ប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញ វិនិយោគិនបរទេសឲ្យចូល មកបណ្តាក់ទុន ដើម្បីបង្កើតការងារ និងប្រាក់ចំណូល សម្រាប់កម្មករ-កម្មការនី ជាង ៧សែននាក់ ដែលភាគច្រើនគឺជាស្ត្រី។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើង អំពីវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការទ្វេភាគី ដែលធ្វើឡើងតាម រយៈយន្តការគណៈ កម្មការចម្រុះកម្ពុជា និងសហគមន៍អឺរ៉ុប នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរ អាចធ្វើការផ្លាស់ប្តូរ ទស្សនៈដោយសេរី និងដោះស្រាយបញ្ហា ប្រឈមផ្សេងៗ ទាក់ទិនវិស័យអ ទិភាពទាំងឡាយ ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ។

លើសពីនេះលោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត ដល់គណៈកម្មការចម្រុះ បន្តពិភាក្សា និងដោះស្រាយបញ្ហា ដែលនៅសេសសល់ ដើម្បីធានាបាននូវ លទ្ធផលកាន់តែប្រសើរ សំដៅចូលរួមរក្សាស្ថេរភាព សន្តិភាព និងការរីកចម្រើនក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា ទិវាអឺរ៉ុប ជាខួបប្រវត្តិសាស្ត្រ នៃសេចក្ដីប្រកាស «Schuman» ដែលប្រារព្ធឡើងរៀងរាល់ ឆ្នាំក្នុងប្រទេសជាសមាជិកអឺរ៉ុប ក្នុងគោលបំណង រំឭកដល់ការដួលរលំនៃចក្រពត្តិនិយម ណាស៊ីសអាល្លឺម៉ង់ និងអបអរសន្តិ ភាពក្រោយបញ្ចប់សង្គ្រាម លោកលើកទី២ ព្រមទាំងសាមគ្គីភាព នៅក្នុងទ្វីបអឺរ៉ុប។

ដោយឡែកនៅ ក្នុងប្រទេសកម្ពុជា ទិវានេះតែង ត្រូវបានរៀបចំឡើង ដើម្បីបង្កើនការផ្លាស់ ប្ដូរវប្បធម៌-ប្រពៃណី និងទំនាក់ទំនងល្អ រវាងប្រជាជនកម្ពុជា និងប្រជាជនអឺរ៉ុប ព្រមទាំងជំរុញកិច្ចសហការ លើវិស័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី៕

ដកស្រង់ពី៖ Fresh News