Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ប្រតិភូធុរជនទីក្រុងឆុងជីង ប្រទេសចិន ចាប់អារម្មណ៍បង្កើតសួនឧស្សាហកម្មថ្មី នៅកម្ពុជា ​

  • Print

(ភ្នំពេញ)៖ ប្រតិភូធុរជនមកពី ទីក្រុងឆុងជីង នៃសាធារណរដ្ឋ ប្រជាមានិតចិន បានបង្ហាញចេតនា បង្កើតសួនសហគ្រាស ឆុងជីង នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួម អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើត នូវឱកាសការងារ និងប្រាក់ចំណូល ជូនប្រជាជន សំដៅកាត់ បន្ថយភាពក្រីក្រ។

គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុង ជំនួបពិភាក្សារវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រតិភូធុរជនទីក្រុងឆុងជីង ដឹកនាំដោយលោកបណ្ឌិត អ៊ូ ជៀនបូ (Wu Jianbo) អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ផ្នែកដែនសមុទ្រ និងជាសមាជិកគណៈ កម្មការឧស្សហកម្មថ្មី សហព័ន្ធទីក្រុងវៃឆ្លាត និងទីក្រុងវិថីសូត្រ នៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុងជំនួបនោះ លោកបណ្ឌិត អ៊ូ ជៀនបូ បានជម្រាបជូន លោករដ្ឋមន្ត្រី ប៉ាន់ សូរស័ក្ដិ អំពីគោលបំណង ស្វែងរកឱកាសវិនិយោគ និងពង្រីកទីផ្សារ នៅក្នុងប្រទេសកម្ពុជា តាមរយៈបង្កើតសួនសហគ្រាសឆុងជីង ដើម្បីផលិតឧបករណ៍ អេឡិចត្រូនិក សម្ភារកុំព្យូទ័រ គ្រឿងបង្គុំ ទោចក្រយានយន្ត និងរថយន្ត ព្រមទាំងគ្រឿងចក្រផ្សេងៗ ដោយយកគំរូតាមសួនសហគ្រាសទីក្រុងឆុងជីង នៅក្នុងប្រទេសចិន។

លោកបណ្ឌិត អ៊ូ ជៀនបូ បានគូសបញ្ជាក់ថា ឆុងជីង គឺជាទីក្រុងឧស្សា ហកម្មធំមួយ នៅលើពិភពលោក ដែលធ្វើការផលិត សម្ភារកុំព្យូទ័រ និងឧបករណ៍ អេឡិចត្រូនិក ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈផ្លូវរថភ្លើង ដែលតភ្ជាប់ពីទីក្រុងឆុងជីង នៃប្រទេសចិន ទៅកាន់ប្រទសអាល្លឺម៉ង់ ឆ្លងកាត់ប្រទេសរុស្សី។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះ គម្រោងវិនិយោគនេះ ហើយបានជម្រាបលោកបណ្ឌិត អ៊ូ ជៀនបូ អំពីគោលនយោបាយបើកចំហរ និងគោលការណ៍ លើកទឹកចិត្តវិនិយោគិន ដាក់ចេញដោយរាជ រដ្ឋាភិបាលកម្ពុជា ព្រមទាំងការប្តេជ្ញាចិត្ត របស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល គម្រោងវិនិយោគនានា របស់ធុរជនជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើង ពីវត្ថុបំណង នៃគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ព្រមទាំងអត្ថ ប្រយោជន៍ផ្សេងៗ នៃតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ សម្រាប់វិនិយោគិន ដែលចង់មកបណ្តាក់ ទុននៅក្នុងប្រទេសកម្ពុជា។

បន្ថែមលើនេះ លោក ប៉ាន សូរស័ក្តិ បានស្នើប្រតិភូធុរជនចិន នៃទីក្រុងឆុងជីង ពិចារណាវិនិយោគលើការ កែច្នៃផលិតផលកសិកម្ម របស់កម្ពុជា ដើម្បីនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ និងចាប់ដៃវិនិយោគ ជាមួយធុរជនក្នុងស្រុក ជាពិសសេសសហគ្រិន វ័យក្មេងរបស់កម្ពុជា ដើម្បីបង្កើត សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ូ ជៀនបូ បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានចែករំលែ កនូវព័ត៌មានល្អៗ ទាក់ទិនឧកាសវិនិយោគ និងសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា។ លោកបណ្ឌិត អ៊ូ ជៀនបូ បានសន្យានឹងនាំយក ព័ត៌មានទាំងអស់នេះ ទៅជម្រាបលោកអ ភិបាលក្រុងឆុងជីង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់វិនិយោគិនទាំងឡាយនៅក្នុងប្រទេសចិន៕

ដកស្រង់ពី៖ Fresh News