Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់ទុកក្តីបារម្ភរបស់អ្នក​ជំនាញ​កសិកម្ម និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ករណីក្រុមហ៊ុនវៀតណាមចង់វិនិយោគដាំបន្លែនៅកម្ពុជា ជាការទទួលព័ត៌មានមិនទាន់ស៊ីជម្រៅ!

  • Print

(ភ្នំពេញ)៖ បន្ទាប់ពីក្រុមអ្នកជំនាញកសិកម្ម និងអ្នកឃ្លាំមើលបញ្ហា សង្គមមួយចំនួន បានបង្ហាញក្តីបារម្ភរបស់គេ តាមរយៈព័ត៌មាន ក្នុងស្រុកមួយ អំពីករណីដែល ក្រុមហ៊ុនរបស់វៀតណាម ចង់បោះទុន វិនិយោគដាំបន្លែ ផ្លែឈើ ដើម្បីនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកថា អាចនឹងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះផលិត កម្ពុជានោះ, នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតប និងចាត់ទុកក្តីបារម្ភ របស់ពួកគេថា ជាការដឹងរឿងនៃ បំណងវិនិយោគនេះ មិនទាន់បានស៊ីជម្រៅ ហើយយកទៅបក ស្រាយខុសការពិត។

លោក វេង សាខុន បានពន្យល់ថា ការជួបសំណេះសំណាលជា មួយអ្នកវិនិយោគទុន វៀតណាមកន្លងមកនេះ គឺអ្នកវិនិយោគវៀតណាម គ្រាន់តែគេចង់ បង្ហាញពីបំណង របស់គេចង់មកបោះទុនវិនិយោគ លើវិស័យកសិកម្មតែប៉ុណ្ណោះ។

លោកបន្តថា បំណងវិនិយោគលើកការ ដាំដុះដំណាំបន្លែនោះ គឺគេចង់ដាំដុះជាប្រភេទ បន្លែសរីរាង្គតែប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់សណ្ឋាគារ និងកន្លែងលំហែរកាយនៅកម្ពុជា ដែលមានបំណងបោះទុន វិនិយោគនា ពេលខាងមុខ និងនាំទៅផ្គត់ផ្គង់ សណ្ឋាគាររបស់គេ នៅប្រទេសវៀតណាមផងដែរ ព្រោះគេបានមើលឃើញ មានបញ្ហានៅវៀតណាម។

លោករដ្ឋមន្ត្រីបន្ថែមថា ការរៀបចំដីដាំដុះនោះ គឺជាទីតាំងដាំដុះគំរូ និងបង្ហាញឲ្យកសិករ ដាំតាមតែប៉ុណ្ណោះ ហើយគេនិងធ្វើ ការប្រមូលទិញ តាមការអនុវត្ត ធ្វើកសិកម្ម តាមកិច្ចសន្យា ទន្ទឹមនឹងនេះនឹងមាន ការរៀបចំវេចខ្ចប់នាំទៅកាន់ ប្រទេសវៀតណាមវិញដែរ។

លោកថា ការវិនិយោគនេះ ក៏គេចង់វិចខ្ចប់ ផលិតផលកសិកម្ម ដែលកសិករកម្ពុជា ផលិតបានដែរ ដូចជាផ្លែស្វាយជាដើម។

លោក វេង សាខុន សង្កត់ធ្ងន់ថា «ការមានបំណងវិនិយោគនេះ គឺផ្ទុយទាំងស្រុងទៅនឹងការឃោសនា អកុសលរបស់ជនអគតិ ចង់គេងចំណេញខាងនយោបាយ និងបង្ហាញថា នៅកម្ពុជាមានតែអង្គ ការគេតែមួយប៉ុណ្ណោះ ដែលចេះគិតគូរពី កសិកម្មតែប៉ណ្ណោះ ហើយលោកដែលបាន បង្ហើរសំឡេងនោះ ក៏ពុំបានដឹងការពិត និងស៊ីដម្រៅ ស្តីពីការបំណង របស់គេក្នុងការវិនិយោគនេះទេ»។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាម FLC Group ដែលមានបំណងចង់បោះ ទុនវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសណ្ឋាគារ បានចូលជួបពិភាក្សាការងារ។

ក្នុងឱកាសនោះ ក្រុមហ៊ុនមួយនេះ បានបង្ហាញនូវបំណង ចង់បោះវិនិយោគ លើការដាំដុះបន្លែ ម្ទេស និងផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និងការផ្គត់ផ្គង់ ទេសចរក្នុងស្រុក រួមទាំងចង់ការកែឆ្នៃ និងវិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុង គោលបំណងនាំចេញ៕

ដកស្រង់ពី៖ Fresh News