Social Network

គ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ចុះពិនិត្យព្យាបាលអ្នកជំងឺ៨០០នាក់ នៅស្រុកអូយ៉ាដា ខេត្តរតនគិរី

(រតនគិរី)៖ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធ យុវជនមុស្លិមកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់គណៈ កម្មការសុខាភិបាល នៃសមាគមនសម្ព័ន្ធ យុវជនមុស្លិមកម្ពុជាចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅ ភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដា ខេត្តរតនគិរី។

កម្មវិធីនេះប្រព្រឹត្ត ទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ដោយមានប្រជាពលរដ្ឋ ចូលមកពិនិត្យ និងព្យាបាលជំងឺ សរុបទាំងអស់ ចំនួន៨០០នាក់។

ក្រុមគ្រូពទ្យស្ម័គ្រចិត្ត ដែលចុះមកជួយពិនិត្យ និងព្យាបាលជំងឺនាពេលនេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិត កូប រ៉ូលី ជាប្រធានគណៈ កម្មការសុខាភិបាល របស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក ណាសៀត អូស្មាន ក៏បានអញ្ជើញសាកសួរសុខទុក្ខ លោកគ្រូ សុះ យ៉ា ដែលកំពុងមានជំងឺ និងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ហើយនៅខណៈនោះ លោកប្រធានសម្ព័ន្ធ យុវជនមុស្លិមកម្ពុជា បានឧបត្ថម្តទឹកប្រាក់ចំនួន៥០ម៉ឺនរៀល ដល់គ្រួសារអ្នកជំងឺ ព្រមទាំងបានឧបត្ថម្តដល់សមាជិក សមាជិកា CMYA ចំនួន១៧នាក់ ក្នុងម្មាក់ៗ២ម៉ឺនរៀលផងដែរ៕

ដកស្រង់ពី៖ Fresh News