Social Network

អភិបាលរាជធានីភ្នំពេញ និងសម្ព័ន្ធសង្គមស៊ីវិល ជួបគ្នានៅថ្ងៃនេះ រួមគ្នាដោះស្រាយបញ្ហា និងការអភិវឌ្ឍនានា

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាសន្ទនារវាង វេទិកាសម្ព័ន្ធសង្គម ស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងការអភិវឌ្ឍនានា នៅក្នុងរាជធានីភ្នំពេញ។

វេទិកានេះបានធ្វើឡើង នៅអគារវិមានសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ ដោយមានការចូលរួម ពីអាជ្ញាធរខណ្ឌ និងអង្គកាសង្គម ស៊ីវិលជាច្រើនទៀត ដែលមនុស្សជាង១០០០នាក់។

គោលបំណងដែលបង្កើត ឲ្យមានវេទិកាសន្ទនារវាង វេទិកាសម្ព័ន្ធសង្គម ស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ គឺដើម្បីបង្កើតអោយមានភាពស្និតស្នាល រវាងសង្គមស៊ីវិល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និយាយគ្នាត្រង់ទៅត្រង់មក ក្នុងការដោះស្រាយបញ្ហានានា រួមគ្នាធ្វើយ៉ាងណាឲ្យរាជធានី ភ្នំពេញមានការអភិវឌ្ឍរីកចំរើន៕

ក្នុងឱកាសនោះលោក ឃួង ស្រេង បានថ្លែងអរគុណដល់ក្រុមសម្ព័ន្ធ អង្គការសង្គមស៊ីវិល ដែលបានយល់ពី អាជ្ញាធររាជធានី ខណ្ឌ ក្នុងការចុះរៀបចំសណ្តាប់ ធ្នាប់តាមដងផ្លូវក្នុងរាជធានីកន្លងមក គឺជាការដោះស្រាយបញ្ហាដោះ និងបញ្ចៀសការកកស្ទះចរាចរ ដែលកើតចេញពីការ រំលោភចិញ្ចើមផ្លូវរបសើបងប្អូនអាជីវករ ដែលដាក់តាំងទំនិញលក់ហៀរ មកលើចំណីផ្លូវរបស់អ្នកដំណើរថ្មើរជើង ការចតរថយន្តហៀរ មកលើទ្រូងផ្លូវជាដើម។

លោកអភិបាលបន្តថា កន្លងមកក្រុមអង្គការ សង្គមស៊ីវិល តែងតែចោទមកលើអាជ្ញាធរ ដែលចុះរៀបចំសណ្តាប់ ធ្នាប់ ថាធ្វើបាបប្រជាជននោះ៕

 

ដកស្រង់ពី៖  Fresh News