Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា

  • Print

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទិ្ធបញ្ញាលើកទី៨ ស្តីពីលទ្ធផលការងារ កម្មសិទ្ធិបញ្ញា និងផែនការសកម្មភាព ការងារឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា។

លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ លទ្ធផលសំខាន់ៗមួយ ចំនួនគួរជាទីមោទនៈ ដូចជា៖ ការចូលជាសមាជិក នៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ ការកសាងច្បាប់ ការពង្រីកកិច្ចការពារ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាក តាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសហប្រតិបត្តិការអន្តរជាតិ គម្រោងកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការយល់ ដឹងផ្នែកកម្មសិទ្ធិបញ្ញា ការកសាងសមត្ថភាពរបស់មន្ត្រីជំនាញ និងមន្ត្រីអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញា ក៏ដូចជាការផ្តល់សេវាសាធារណៈ ផ្នែកកម្មសិទ្ធិបញ្ញា។

លោករដ្ឋមន្ត្រីបានបន្ថែមថា អង្គភាពអនុវត្តច្បាប់ កម្មសិទ្ធិបញ្ញា បានបង្រ្កាប និងទប់ស្កាត់បទល្មើស កម្មសិទ្ធិបញ្ញាយ៉ាងសកម្ម ដើម្បីការពារសិទិ្ធស្របច្បាប់ និងសុខភាពសាធារណៈ។

ម្យ៉ាងវិញទៀត ដើម្បីឲ្យកិច្ចការកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់ឲ្យបាន កាន់តែមានប្រសិទ្ធ ភាពថែមទៀត លិខិតបទដ្ឋាន គតិយុត្តជាច្រើន ក៏ត្រូវបានអនុម័តផងដែរ។

លើសពីនេះទៅទៀត សេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិកម្មសិទ្ធិ បញ្ញាជាច្រើនទៀត បាននិងកំពុងបន្ត រៀបចំពិនិត្យ និងពិភាក្សាផងដែរ។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តជូន គណៈកម្មាធិការ និងសមាជិកគណៈ កម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញាទាំងអស់ សូមមេត្តាបន្តកិច្ចខិតខំ បំពេញការងារតាមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីចូលរួមចំណែក ក្នុងការកសាងប្រព័ន្ធ កម្មសិទិ្ធបញ្ញាឲ្យបានរឹងមាំ ការគ្រប់គ្រង ការបង្កើនការយល់ដឹង ការកសាងម៉ាកយីហោ ការបង្កើតថ្មី ការធ្វើអាជីវកម្ម ការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាព ដែលជាឧបករណ៍គន្លឹះ ដ៏សំខាន់ក្នុងការជំរុញឲ្យសេដ្ឋកិច្ច ជាតិយើងមានភាពរីក ចំរើនជឿនលឿនទៅមុខ៕

ដកស្រង់ពី៖ Fresh News