Social Network

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ម្តងទៀតថា គ.ជ.បមិនប្តឹងទេ តែស្នើទៅក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការ លើអ្នកញុះញង់មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត

(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ម្តងទៀតថា គ.ជ.ប ពុំបានប្តឹងទៅក្រសួងមហាផ្ទៃទេ ប៉ុន្តែគ.ជ.ប បានស្នើទៅក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការតាមច្បាប់ ចំពោះអ្នកដែលបានញុះញង់ មិនឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គជប មិនបានប្តឹងទេ ប៉ុន្តែស្នេីសុំឲក្រសួង មហាផ្ទៃចាត់វិធានការ ស្របតាមមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ចំពោះការអំពាវនាវ ឲប្រជាពលលរដ្ឋធ្វេីពហិកា ក្នុងការបោះឆ្នោត តាមរយៈចេតនាជំរុញ ឱ្យមានការចែកខិតប័ណ្ណ ដែលអាចធ្វេីឲប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ»។

សូមបញ្ជាក់ថា នៅក្នុងសន្និសីទកាសែតមួយ នាទីស្នាក់ការគ.ជ.ប នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះលោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គ.ជ.ប បានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យចាត់វិធាន ការចំពោះបុគ្គលណា ដែលបានធ្វើការញុះញង់ប្រជាពលរដ្ឋខ្មែរ មិនឲ្យទៅចូលរួមបោះឆ្នោតជាតិជ្រើស តាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។

ការប្រកាសដាក់ពាក្យប្តឹងរបស់គ.ជ.ប នាពេលនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកំពុងរត់ គេចខ្លួនទៅក្រៅប្រទេស បានបំផុសបំផុលដល់ប្រជាពលរដ្ឋខ្មែរ កុំឱ្យទៅបោះឆ្នោត ជាតិជ្រើសតាំងតំណាងរាស្រ្ត ខាងមុខនេះ ដរាបណាមិនមាន អតីតគណបក្សសង្រ្គោះជាតិ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះទេនោះ។

មាត្រា៤១ រដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាព ការការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះឆ្នោតពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀត ឱកាសប្រើសិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយ សរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់ សាធារណៈ និងដល់សន្តិសុខសង្គមបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់៕

ដកស្រង់ពី៖  Fresh News