Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ាណែត៖ ការរីកចម្រើនរបស់ជាតិ គឺផ្អែកលើលំនឹងសុខសន្តិភាព ស្ថិរភាព ទិសដៅផែនការ និងគោលនយោបាយច្បាស់លាស់

  • Print

(កំពង់ធំ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការរីកចម្រើនរបស់ ប្រទេសជាតិ គឺផ្អែកលើលំនឹង សុខសន្តិភាព ស្ថិរភាព ទិសដៅដែនការ គោលនយោបាយច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីបន្តនិរន្តរភាព ធានាដល់ការអភិវឌ្ឍប្រទេស ជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

កាលលើកឡើងបែបនេះ នៅក្នុងឱកាសលោកបាន អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូនៅខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូទូទាំងខេត្តយ៉ាង ច្រើនកុះករផងដែរ។ លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «អនាគតកាល នៃការរីកចម្រើន គឺផ្អែកលើលំនឹង សុខសន្តិភាព លំនឹងស្ថេរភាព ទិសដៅផែនការ និងគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។

និរន្តរភាពនៃសន្តិភាព ស្ថេរភាព និរន្តរភាពនៃការដឹក នាំនេះសំខាន់ណាស់ ព្រោះនិរន្តរភាពទាំងនេះនឹង ធានាដល់និរន្តរភាពផ្សេងទៀត»។

ជាមួយគ្នានេះលោក ហ៊ុន ម៉ាណែត បានបន្តថា អ្វីដែលយើងមានសព្វថ្ងៃនេះ គឺជាមោទនភាពយ៉ាង ខ្លាំងសម្រាប់ជាតិមាតុភូមិ ក៏ប៉ុន្តែអ្វីដែលសំខាន់ ជាងនេះទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តរក្សា សុខសន្តិភាព ដែលស្ថិតក្រោមការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន នាកយរដ្ឋមន្ត្រី នៃកម្ពុជា គឺបានរក្សានូវ ធនធានមនុស្ស ដែលមានបទពិ សោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ដូច្នេះសូមលោកគ្រូ អ្នកគ្រូ បន្តជឿទុកចិត្តលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។

លោកបានបន្ថែមទៀតថា កម្ពុជា ទើបតែទទួលបានសុខសន្តិភាព រយៈពេលជិត២០ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែកម្ពុជា បានវិវត្តខ្លួនពីបាទដៃទទេរ ឱ្យមានការរីក ចម្រើនលើគ្រប់វិស័យ បង្កើនធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានា សេដ្ឋកិច្ចបានកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន យ៉ាងលឿនគួរឱ្យកត់សម្គាល់ និងមានអាគារខ្ពស់ៗ ជាផ្នែកមួយបាន ចូលរួមចំណែកទាក់ទាញទេសចរណ៍ រាប់លាននាក់ មកទស្សនាកម្ពុជាផងដែរ។

ទទឹមនឹងនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាង ខ្លាំលើវិស័យអប់រំ ដូចវិស័យអាទិភាពមួយផ្សេងទៀត ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាលបានតម្លើង ប្រាក់បៀរវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យដើម្បី ជួយលើតម្កើងកម្រិត ជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយ កម្រិតផងដែរ។

លោកគ្រូ អ្នកគ្រូគឺជាឪពុកម្តាយទី២ ដែលបានចូលរួម បង្កើតចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ដើម្បីឱ្យមនុស្ស ម្នាក់ពេញលក្ខណៈ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អនាគតសំខាន់របស់ជាតិ គឺផ្តោតសំខាន់លើមេដឹក នាំដែលទទួលខុសត្រូវមាន ចក្ខុវិស័យវែងឆ្ងាយ ប្រកប ដោយសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើឱ្យមានលំនឹងគោល នយោបាយឈានទៅរ កការអភិវឌ្ឍ លើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

ដូច្នេះហើយកម្ពុជា ជាប្រទេសប្រកាន់យករ បបលទ្ធិប្រជាធិបតេយ្យ សេរី ពុហុបក្ស ធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិ គ្រប់គ្រាន់ដើម្បី ជ្រើសរើសមេដឹកនាំ កាច់ចង្កូតនាវាកម្ពុជា ឆ្ពោះទៅរករីកចម្រើនបន្ថែមទៀត ដូច្នេះសូមលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា៕

ដកស្រង់ពី៖  Fresh News