Social Network

ព្រឹកថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញដាំកូនឈើនៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ភាពក្នុងពិធីដាំ ដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិត សភាកម្ពុជា តេជោសែន ឫស្សីត្រឹប»។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា បានឲ្យដឹងថា ឧទ្យានរាជបណ្ឌិត សភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតលើងដោយ ព្រះរាជក្រិត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។

បើគិតមកដល់ ពេលនេះឧទ្យាន មានអាយុកាលជាង ៤ឆ្នាំហើយ។ ឧទ្យាននេះមាន តំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃកេរដំណែល ប្រវត្តិសាស្ត្របុរាណវត្ថុ និងជាតិពន្ធុ ដែលអាចបំរើឲ្យ មុខងារក្នុងបរិស្ថាន ព្រៃឈើវប្បធម៍ ប្រវត្តិសាស្រ្ត និងទេសចរណ៍ យ៉ាងប្រសើរ។

លោក សុខ ទូច បានគូសបញ្ជាក់ថា តាមការស្រាវជ្រាវ ថ្មីៗរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិតសភាកម្ពុជា និងក្រុមការងារឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានរកឃើញនីវ ស្ថានីយ៍បុរាណវត្ថុក្នុង ទីតាំងឧទ្យានមានចំនួន ១២៤ទីតាំង ដែលក្នុងនោះមាន ស្ថានីយឡស្លដែកចំនួន៤៣ ស្ថានីយត្រពាំង សន្លុងចំនួន១៧ និងស្ថានីយត្រពាំង បុរាណចំនួន៦៤។

ក្រៅពីធនធានវប្បធម៌ ដូចបានរៀបរាប់ខាង លើនៅមានធនធានធម្ម ជាតិសំខាន់ៗមួយចំនួនទៀត រួមមានព្រៃឈើ និងសត្វពញរៃ ជាច្រើនប្រភេទ ដែលបានរស់នៅ ក្នុងបរិវេណតំបន់ ឧទ្យាននេះ ដែលក្នុងនោះមាន ប្រភេទសត្វខ្លះ ត្រូវបានចាត់ទុកជា ប្រភេទសត្វកម្ររ និងស្ទើផុតពូជ ថែមទៀតផង ដូចជា ទន្សោង គ្រាលល ត្មាត ត្រយងយក្សជាដើម។

ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ធនធានវប្បធម៌ និងធនធាននៅ ក្នុងឧទ្យាន បានរងការបំផ្លិច បំផ្លាញជាបន្តរបន្ទាប់ ដោយសារការកាប់ទ ន្ទ្រានព្រៃយកដី កាប់ឈើដុតព្រៃ និអងដាក់អន្ទាក់ ចាប់សត្វជាដើម បានធ្វើឲ្យបាត់បង់ ធនធានទាំងនោះ ជាបណ្តើរៗ គួរឲ្យ សោកស្តាយ ជាទីបំផុត។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ក៏បានបង្ហាញពី ចក្ខុវិស័យក្នុងប្រែក្លាយ ឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជាតេជោសែន ឫស្សីត្រឹប ទៅជាឧទ្យាន សម្រាប់ការសិក្សា ស្រាវជ្រាវដោយយកទ្រឹស្តី ផ្សារភ្ជាប់ការអនុវត្ត, ឲ្យទៅជាគម្រ បព្រៃឈើដែលមាន ពូជឈើគ្រប់ប្រភេទនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើរយៈពេល៦ឆ្នាំ ដាំឲ្យបាន ១លានដើម, ប្រែក្លាយតំបន់នេះ ទៅជាតំបន់ទេសចរណ៍៣ ប្រភេទ គឺទេសចរណ៍ បរិស្ថាន ទេសចរណ៍វប្បធម៍ និងទេសចរណ៍ សិប្បនិម្មិត។

រាជបណ្ឌិត្យសភាកម្ពុជា ក៏ចង់ប្រែក្លាយឧទ្យាននេះ ទៅជាតំបន់ទេសចរណ៍កសាង ផលិតឯកសារ ដែលបានមកពីការ សិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ ដោយសរសេរជាសៀវភៅ និងផលិតវីដេអូ ដើម្បីផ្តល់ជាមេរៀន និថវិធីសាស្ត្រងាយៗ ជូនដល់ប្រជាកសិករ យកទៅអនុវត្ត ដើម្បីលើកកម្ពស់ កម្រិតជីវភាបរបស់ខ្លួននិង ដើម្បីរួមចំណែកធ្វើ ឲ្យកម្ពូជាក្លាយេះ ជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ទៅជាប្រទេសមាន ចំនូលខ្ពស់នៅឆ្នាំ២០៥០។

លើសពីនេះទៀត រាជបណ្ឌិត្យសភាកម្ពុជា ក៏នឹងប្រែក្លាយឧទ្យាន ទៅជាសួនច្បារ របស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប និងសម្រាប់ ពិភពលោកទាំងមូល។

ជាពិសេសចង់ ឲ្យឧទ្យាននេះទៅ ជាកន្លែងផ្តល់ការងារ ធ្វើជូនប្រជាជន ននៅក្នុងតំបន់ និងអ្នកសិក្សាស្រាវជ្រា ជដែលមានទិសដៅដូចគ្នា។នេះបើតាមការ បញ្ជាក់របស់លោក សុខ ទូច។ បើតាមលោក សុខ ទូច ក្រោយពីរូបលោកបានក្លាយ ទៅជាប្រធានរាជ បណ្ឌិត្យសភាកម្ពុជា លោកបានបំពេញ ការងារមួយចំនួនធំ ដើម្បីការធ្វើឲ្យឧទ្យាននេះ ក្លាយទៅគម្របព្រៃឈើ និងជាកន្លែងដក ពិសោធន៍លើ ផ្នែកកសិកម្ម។

ការងារដែលលោក សុខ ទូច សម្រេចបានក្នុងរយៈ ពេលប្រមាណ ១០ខែមកនេះរួមមាន៖

* បញ្ចប់ទាំងស្រុងនូវ ការឈូសឆាយដី និងការដាំអំពៅ របស់ក្រុមហ៊ុនចិន សរុបចំនួន៨៥៥ហិកតា។

* បានសិក្សានិងរៀប ចំធ្វើអត្តសញ្ញាណក្បាល ដីរបស់ប្រជាពលដ្ឋ ដែលមកកាន់កាប់ និងអាស្រ័យ ផលក្នងឧទ្យាន តាំងពីមុន និងក្រោយការ បង្កើតឧទ្យាន។

ក្នុងនោះមានដី លំនៅដ្ឋានចំនូន៣១ក្បាលដី ដែលមានផ្ទះ ២៣ខ្នង សរុប ១៦.៦ ហិកតា ដីកសិកម្មមាន ចំនួន២៨៤ក្បាលដីសរុប ៤៩៩.៤ហិកតា។

* បានទប់ស្កាត់ការ កាប់ព្រៃរានយកដី ការកាប់ឈើ និងទប់ស្កាត់ការ ដាក់អន្ទាក់ និងបរបាញ់សត្វ ព្រៃជាច្រើនករណី។

* បានជីក និងស្តារប្រឡាយ ស្រះធំៗចំនួន៣ ដែលជាអំណោយ របស់តេជោ ហ៊ុន សែន តាមរយៈលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧត្តុនិយម។

* បានឈូសឆាយដី និងភ្ជួរដីចំនួន ៥០ហិកតា សម្រាប់ដាំកូនឈើ ដោយក្រុមការងារ នាយឧត្តមសេនីយ៍ ខេង សាម៉េត ប្រធានក្រុមវិស្វកម្ម សម្តេចតេជោ ប្រចាំទិសព្រះវិហារ

* បានសាងសង់ថ្នាលបណ្តុះ កូនឈើមួយកន្លែង ស្របតាមបទដ្ឋាន បច្ចេកទេស មានទំហំ ៣០ម៉ែត្រ គុណ ៥០ម៉ែត្រ ដែលអាចបណ្តុះកូនឈើបានពី ៦ម៉ឺន ទៅ ៧ម៉ឺនដើម។

* បានសាងសង់ក្រោល គោទឹកដោះទំហំ ២៦ម៉ែត្រ គុណ ១០០ម៉ែត្រ តាមស្តង់ដារបច្ចេកទេស ដែលអាចដាក់គោបាន ១០០ក្បាល រៀបចំថ្នាល និងដាំស្មៅបានចំនួន ៥ហិកតា ដោយមានប្រព័ន្ធ ស្រោចស្រប។

* បានរៀបចំក្រោល ទំហំមួយហិកតា សម្រាប់ដាប់ប្រើសចំនួន ៤ក្បាល និងជ្រូកព្រៃចំនួន ២ក្បាល។

* បានទទួលពូជស្មៅ សម្រាប់ដាំសិក្សា ពីសោធន៍ និងផ្តល់ចំណីគោ។

* បានបញ្ជូនមន្ត្រី និងបុគ្គលិកចចំនួន ១០នាក់ ទៅសិក្សាវគ្គ ជំនាញរយៈពេល ១ខែ ស្តីពីការចិញ្ជឹមគោទឹក ដោះសហគមន៍ វ៉ាងណាំយិន ប្រទេសថៃ។

* បានទទួលកូនឈើ ជាបន្តបន្ទាប់ពីក្រសួង និងស្ថាប័ន ព្រមទាងសប្បុរសជន សរុប ៩០,៥០០ដើម។

* បានទទួលគោសាច់ចំនួន ១២ក្បាល ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។

* បានទទួលគោទឹកដោះចំនួន ៤ក្បាល ពីលោកស្រី អ៊ុក មាលី អគ្គទេសាភិបាល រងនៃធនាគារជាតិនៃកម្ពុជា និងចំនួន២ក្បាលពីលោក ផាន់ណារិទ្ធ។

* បានទទួលរថយន្ត ហ្សីបផលិតនៅ កូរ៉េមួយគ្រឿង សម្រាប់ក្រុមការងារ ល្បាតឧទ្យាន ពីនាយឧត្តមសេនីយ៍ ចៅ ភិរុណ៕