Social Network

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទវគ្គហ្វឹកហ្វឺន​ កងរាជអាវុធហត្ថ​ ដែលត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាព តាមរយៈ​អង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញបិទវគ្ គហ្វឹកហ្វឺនកងរាជអាវុធ ហត្ថត្រៀមចេញទៅ បំពេញបេសកកម្មរ ក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ។ ការបិទវគ្គនេះ បានធ្វើឡើង នៅសាលប្រជុំទីស្តី ការគណៈរដ្ឋមន្ត្រី។

ពិធីនេះក៏មានការ អញ្ជើញចូលរួមពី សំណាក់លោកស្រី ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឍមណ្ឌល ជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក់សំណល់សង្គ្រាម រួមជាមួយគ្រូឧទ្ទេសនាម នាយទាហាន ពលទាហាន កងរាជអាវុធហត្ថដែល ជាសិក្ខាកាមទើប បញ្ចប់វគ្គសិក្សា យ៉ាងច្រើនផងដែរ។

តាមរបាយការណ៍ បានបង្ហាញថា វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចូល រួមចំនួន៣៣រូប ក្នុងនោះមានសិក្ខាកាមជានារី ចំនួន១០រូប ក្នុងនោះមកពីមជ្ឈ មណ្ឌលជាតិចំនួន២៤រូប កងរាជអាវុធហត្ថលើ ផ្ទៃប្រទេសចំនួន៨រូប និងកងយោធពល ខេមរភូមិចំនួន១រូប។

សូមជម្រាបថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ កម្ពុជា បានបញ្ចូនកម្លាំងជា កងរាជអាវុធហត្ថបានចំនួន ៧លើក ហើយបញ្ជូនទៅ ប្រទេសស៊ូដង់ខាងត្បូង៕

ដកស្រង់ពី៖ Fresh News