Social Network

គ.ជ.ប ប្រកាសទទួលស្គាល់គណបក្សចំនួន២ទៀត, សរុបមាន១០គណបក្សដែលបានចុះបញ្ជីជាផ្លូវការ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសទទួលស្គាល់ និងចុះបញ្ជីជូន គណបក្សនយោបាយចំនួន ២ទៀត ក្នុងនោះមានគណបក្ស សម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ និងគណបក្សសំបុក ឃ្មុំសង្គមប្រជា ធិបតេយ្យ នាំឲ្យចំនួនគណបក្សដែល គ.ជ.ប បានចុះបញ្ជីរួច បានកើនដល់ ១០គណបក្សហើយ នេះបើយោងតាមលោក ឌឹម សុវណ្ណរុំ សមាជិកនិងជា អ្នកនាំពាក្យគជប។

គណបក្សនយោបាយទាំង១០ ដែល គ.ជ.ប បានចុះបញ្ជីរួចនោះ រួមមាន៖ * គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជន ឈរឈ្មោះនៅ ២៥មណ្ឌល។

* គណបក្សសំបុក ឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជន ឈរឈ្មោះនៅ ២៥មណ្ឌល។

* គណបក្សប្រជា ធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជន ឈរឈ្មោះនៅ ២៥មណ្ឌល។

* គណបក្ស ខ្មែរតែមួយ ដាក់បេក្ខជន ឈរឈ្មោះនៅ ១៦មណ្ឌល។

* គណបក្សពន្លឺថ្មី ដាក់បេក្ខជន ឈរឈ្មោះនៅ ១៣មណ្ឌល។

* គណបក្ស ប្រជាជនកម្ពុជា ដាក់បេក្ខជន ឈរឈ្មោះនៅ ២៥មណ្ឌល។

* គណបក្សយុវជនកម្ពុជា ដាក់បេក្ខជន ឈរឈ្មោះនៅ ១៧មណ្ឌល។

* គណបក្ស សញ្ជាតិកម្ពុជា ដាក់បេក្ខជន ឈរឈ្មោះនៅ ២៥មណ្ឌល។

* គណបក្សខ្មែរ រួបរួមជាតិ ដាក់បេក្ខជន ឈរឈ្មោះនៅ ២៥មណ្ឌល។

* គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជន ឈរឈ្មោះនៅ ២៥មណ្ឌល។

គ.ជ.ប បានបញ្ជាក់ ទៀតថា នារសៀលថ្ងៃទី ១៨នេះ ខ្លួននឹងទទួលស្គាល់គណបក្ស នយោបាយដទៃទៀត ផងដែរ ខណៈគណបក្ស នយោបាយដែល គ.ជ.ប មិនទាន់ទទួលស្គាល់ និងចុះបញ្ជីជូន នោះនៅសល់ ១០គណបក្សទៀត។

សូមបញ្ជាក់ថា ការចុះឈ្មោះ គណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការ បោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ អាណត្តិទី៦ ត្រូវបានបិទ បញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

គណបក្សនយោបាយ ដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្ រកួតប្រជែងមាន រហូតដល់ទៅ ២០គណបក្ស៕

ដកស្រង់ពី៖ Fresh News