Social Network

ថ្ងៃនេះក្រុងភ្នំពេញ និងក្រុងប៉េកាំង មហាយក្សចិន ចាប់ដៃគ្នាចងសម្ព័ន្ធមេត្រីភាព ពង្រឹង និងពង្រីកទំនាក់ទំនងកាន់តែខ្លាំងឡើង

(ភ្នំពេញ)៖ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិត្យចិន បានសម្រេចចុះ ហត្ថលេខាលើ កិច្ចព្រមព្រៀង ស្តីពីការបង្កើតទី ក្រុងសម្ព័ន្ធមេត្រីភាព នៃទីក្រុងទាំង២។

ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ស្ដីពីការបង្កើតទីក្រុង សម្ព័ន្ធមេត្រីរវាង រាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំង បានធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានី ភ្នំពេញរវាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកស្រី ឈី ជីង សមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍នៃគណៈ កម្មាធិការបក្ស កុម្មុយនីស្តចិនប្រចាំ រដ្ឋធានីប៉េកាំង និងជាអគ្គនាយក នៃនាយកដ្ឋាន រណសិរ្សរួបរួម នៃគណៈកម្មាធិការ បក្សកុម្មុយនីស្តចិន។

នេះជាការបោះ ជំហានទៅមុខ១ទៀត របស់សាលារាជ ធានីភ្នំពេញ ក្នុងការចាប់ដៃចង សម្ព័ន្ធភាពលើកិច្ច សហប្រតិបត្តិការ ជាមួយទីក្រុង ដ៏ធំរបស់មិត្តចិន ហើយទីក្រុងប៉េកាំង ជាទីក្រុងទី៧ របស់ចិនដែល រាជធានីភ្នំពេញ បានចុះហត្ថលេខាច ងសម្ព័ន្ធមេត្រី ដើម្បីគោល បំណងពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍន៍ ទីក្រុងឲ្យកាន់តែ វិវឌ្ឍន៍រីកចំរើនស្រប តាមគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ដែលដាក់ចេញ ដោយប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុ ជាសម្តេចតេជោហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង។

លោក ឃួង ស្រេង បានថ្លែងថា «ផ្តើមចេញពីទំនាក់ទំនង ការទូតដ៏យូរលង់ ខ្ញុំកត់សំគាល់ថា កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេស យើងទាំង២កាន់តែ មានភាពស៊ីជំរៅ ស្អិតរមួតលើគ្រប់វិស័យចាប់តាំង ពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីរហូតជា ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពី ជំនួបថ្នាក់ដឹកនាំកំពូល រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណៈ រដ្ឋប្រជាមានិតចិន»។

លោកបន្តថា សំរាប់ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង បង្កើតទីក្រុងសម្ពន្ធ័ មេត្រីនាពេលនេះ ធ្វើឡើងក្នុងឆ្នាំមិត្ត ភាពខូបលើកទី៦០ នៃទំនាក់ទំនងការទូត កម្ពុជា-ចិនដែលនេះ គឺជាព្រឹត្តិការដ៏សំខាន់១ បង្ហាញពីកិច្ចសហ ប្រតិបត្តិការទាំងក្នុងកម្រិត រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះរដ្ឋធានីប៉េកាំង បានក្លាយជាទីក្រុង សម្ពន្ធ័មេត្រីទី៧ របស់រាជធានីភ្នំ ពេញក្នុងចំណោម បណ្តាទីក្រុង ក្នុងប្រទេសចិនដែល បានចុះហត្ថលេខាចង សម្ពន្ធ័មេត្រីរួចហើយ។

កិច្ចព្រមព្រៀងដែល បានបោះចេញជា ៣ភាសារគឺ៖ខ្មែរ.ចិន.និងអង់គ្លេសបាន បញ្ជាក់ថា៖ភាគីទាំង២នឹង អនុវត្តនូវគោលការណ៏ នៃភាពស្មើគ្នា និងផលប្រយោជន៍ ជាទ្វេភាគីតាមរយៈកិច្ច សហប្រតិបត្តិការលើ វិស័យ១ចំនួនដូចជា៖ សេដ្ឋកិច្ច,វប្បធម៌,អប់រំ,វិទ្យាសាស្ត្រ,បច្ចេកវិទ្យា បរិស្ថានជាដើម។

កិច្ចព្រមព្រៀងនេះ មានសុពលភាពរយះ ពេល៥ឆ្នាំគិតពីថ្ងៃចុះ ហត្ថលេខាតទៅ។

លោកស្រី ឈី ជីង បានចាត់ទុកមិត្តភាព កម្ពុជា-ចិនគឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខ ជាមួយគ្នា ជួយគ្នាទៅវិញទៅ មកអស់រយៈពេល៦០ ឆ្នាំមកហើយ។

លោកស្រីថ្លែងថា «ទីក្រុងប៉េកាំងតែងយក ចិត្តទុកដាក់ចំពោះ រាជធានីភ្នំពេញ។ ថ្ងៃនេះគឺជាថ្ងៃប្រវត្តិ សាស្ត្រដែលទីក្រុងទាំង២ (ប៉េកាំង-ភ្នំពេញ) បានចុះហត្ថលេខាចង សម្ពន្ធ័មេត្រីជាមួយគ្នា គឺឈានចូលដល់ ដំណាក់កាលអភិវឌ្ឍន៍ ផ្លាស់ប្តូរបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ទីក្រុង»៕

ដកស្រង់ពី៖ Fresh News