Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ រៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ថ​វិកាឆ្នាំ២០១៩ និងផែនការរំកិល៣ឆ្នាំ ឆ្នាំ២០១៩-២០២១​

  • Print

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំមួយស្ដីអំពី «ការរៀបចំគម្រោង ផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំ២០១៩ និងផែនការរំកិល ២០១៩-២០២១» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯម សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ថវិកាក្រសួងមហាផ្ទៃ។

កិច្ចប្រជុំពិភាក្សា នេះគឺជាកម្មវិធី ត្រូវបានធ្វើឡើង ដោយមានការចូលរួមពី តំណាងបណ្ឌិត្យ សភានគរបាលកម្ពុជា និងតំណាងអគ្គ នាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ឯម សំណាង បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ គោលដៅចម្បងនោះ គឺចង់តម្រង់ទិសន របៀបកសាងផែនការ របស់បណ្តា អគ្គនាយកដ្ឋាន និងទាមទារឲ្យរំកិល នូវអ្វីដែលមិនចាំបាច់ ហើយអ្វីដែល ចាំបាច់ត្រូវដាក់ចូល ក្នុងផែនការអនុវត្ត។

ក្រៅពីនេះ នាយឧត្តមសេនីយ៍ ក៏បានក្រើន រម្លឹកបន្ថែមថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងលើកកម្ពស់នៃស្មារតី ប្រុងប្រយ័ត្ន សម្រាប់អនុវត្ត ការងារទាំងនេះ ព្រោះវាជាគោល នយោបាយចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យគ្រប់គ្រងថវិកា។

នាយឧត្តមសេនីយ៍ បន្តទៀតថា គ្រប់អគ្គនាយកដ្ឋាន ទាំងអស់ចំណុះ ក្រសួងមហាផ្ទៃ ត្រូវតែមានកិច្ចសហប្រតិបត្តិការ ល្អយ៉ាងជិតស្និត ហើយធ្វើការជាមួយ គ្នាបានល្អប្រសើរ នោះនឹងអាចជម្រុញ នូវការអនុវត្តន៍ ថវិកាផែនការកម្មវិធីបាន ហើយថែមទាំង ឈានទៅដល់ការអនុវត្ តបានយ៉ាងពេញ លេញល្អប្រសើរ។

សូមជម្រាបជូនថា កិច្ចប្រជុំស្ដីអំពី «ការរៀបចំគម្រោង ផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំ២០១៩ និងផែនការរំកិល៣ឆ្នាំ ២០១៩-២០២១» ដែលរៀបចំឡើងដោយ ក្រសួងមហាផ្ទៃនេះ មានរយៈពេល៧ថ្ងៃ ហើយនេះជាថ្ងៃទី៤ នៃកិច្ចប្រជុំ នឹងបញ្ចប់នៅថ្ងៃទៅ២៤ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ៕

ដកស្រង់ពី៖  Fresh News