Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យច្បាប់ជាង ៣ពាន់នាក់

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រ សេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់ ក្នុងនោះមាននារី ១,៤៤៩នាក់។

និស្សិតដែលនឹងទទួល សញ្ញាបត្រនៅព្រឹកថ្ងៃនេះ មានកម្រិតបរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលគេនិយមហៅ ថាអនុបណ្ឌិតនោះ។ ពិធីនេះឡើងធ្វើឡើង នៅមជ្ឍមណ្ឌលកោះពេជ្រ។

លោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច បានឲ្យដឹងថា ពិធីចែកសញ្ញាបត្រនេះ គឺជាលើកទី១៨ហើយ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានឲ្យដឹងថា តាមការស្ទង់មតិក្នុងចំណោ មនិស្សិតដែលទទួល សញ្ញាបត្រនៅថ្ងៃនេះ និស្សិតប្រមាណ ៩៥ភាគរយ មានការងារធ្វើ។

ក្នុងនោះនិស្សិតថ្នាក់ បរិញ្ញាបត្រមាន ៩៤.៧៥ភាគរយ និងនិស្សិតថ្នាក់  បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៦.១០ភាគរយ។

លោក ហង់ ជួនណារ៉ុន បានគួសបញ្ជាក់ថា សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានដើរតួនាទីយ៉ាង សំខាន់ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៨២ មកដល់ពេលបច្ចុប្បន្ន សិក្ខាកាម និងនិស្សិតដែលបាន បញ្ចប់ការសិក្សាជាស្ថាពរសរុបចំនួន ៤៩,០៥៦នាក់ ក្នុងនោះនារី ១៧,៦១៧នាក់។

ក្នុងចំណោមនិស្សិត បញ្ចប់ការសិក្សានេះ មាននិស្សិតបរទេស ១១២នាក់ នារី ៣៨នាក់ផងដែរ។

លោករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា និស្សិតដែលបាន បញ្ចប់ការសិក្សា បាននិងកំពុងបម្រើការងារ នៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នអន្តរជាតិនានា។

លោករដ្ឋមន្ត្រី ដែលកំពុងទទួលបានការ កោតសរសើរលើស្នាដៃ នៃការធ្វើកំណែទម្រង់ លើវិស័យអប់រំរូបនេះ ក៏បានលើកឡើងផងដែរថា ដើម្បីធានាបាននូវការ បណ្តុះបណ្តាលប្រកប ដោយគុណភាព និងនិរន្តរភាព សាកលវិទ្យាល័យ បាននិងកំពុងធ្វើសហប្រតិបត្តិការ ជាមួយបណ្តាសាកលវិទ្យា បរទេសនៃបណ្តា ប្រទេសមួយចំនួន តាមរយៈការចុះអនុស្សារណៈនៃការយោគយល់ គ្នាចំនួន៣៩ ដើម្បីធ្វើការផ្លាស់ ប្តូរនិស្សិត និងសាស្ត្រាចារ្យ លើការសិក្សា ការបង្រៀន និងការសិក្សាស្រាវជ្រាវ ស្របតាមតម្រូវការ ជាក់ស្តែងនៃកម្ម វិធីសិក្សានីមួយៗ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតទៅ សិក្សាបន្តថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរ ទេសតាមរយៈអាហារូបករណ៍របស់សាកល វិទ្យាល័យជាដៃគូបានចំនួន ១,៤០២នាក់។

បន្ថែមពីលើនេះ សាកលវិទ្យាល័យ ក៏បានបញ្ជូននិស្សិតចំនួន ៣៤នាក់ ទៅចូលរួមក្នុងកម្ម វិធីផ្លាស់ប្តូរសិក្សា និងនិស្សិត ១៨នាក់ ទៅចូលរួមការប្រកួត អន្តរជាតិសំខាន់ៗ ពាក់ព័ន្ធនឹងនីតិអន្តរជាតិ៕

ដកស្រង់ពី៖  Fresh News