Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំគិតគូរជានិច្ចចំពោះអតីតយុទ្ធជន

  • Print

(តាកែវ)៖ ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារ ជាតិជូនអតីតយុទ្ធជន ៥០៨នាក់នៅស្រុក ព្រៃកប្បាស និងស្រុកអង្គរបុរី ខេត្តតាកែវនា រសៀលថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជន គឺជាមេដឹកនាំដែល តែងតែគិតគូរជា និច្ចចំពោះសុខទុក្ខ និងរាល់បញ្ហាលំបាក របស់អតីតយុទ្ធជន។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកើត ចេញពីយុទ្ធជន និងធ្លាប់បានឆ្លងកាត់សម រភូមិរាប់មិនអស់ ដើម្បីតែការរស់ រៀនជាថ្មីរបស់ជាតិ និងប្រជាជនកម្ពុជា ដូច្នេះសម្តេចបានយល់យ៉ាង ច្បាស់ពីទុក្ខលំបាក របស់អតីតយុទ្ធជន។

«សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមរបស់យើង សម្តេចជាយុទ្ធជន សម្តេចធ្លាប់ឆ្លងកាត់ សមរភូមិរាប់មិនអស់ដើម្បីជាតិ និងប្រជាជនរបស់យើង ដូច្នេះសម្តេចយល់ណាស់ ពីសុខទុក្ខរបស់បងប្អូន អតីតយុទ្ធជនយើង។

សម្តេចតែងតែគិត គូរជានិច្ចពីសុខទុក្ខ និងបញ្ហាលំបាករបស់បងប្អូន អតីតយុទ្ធជនយើង ហើយក្រៅពីសម្តេច ក្រៅពីគណបក្សប្រជាជនកម្ពុជា មិនដឹងថា មានបក្សណាគិតគូរពី អតីតយុទ្ធជនយើងនោះទេ»។

នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់បន្ថែម។ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងទៀតថា ព្រោះតែការយកចិត្តទុក ដាក់លើអតីតយុទ្ធជននេះ ទើបសម្តេចចាត់រូប លោកឲ្យចុះធ្វើការងារផ្ទាល់ ជាមួយអតីតយុទ្ធជន។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម បញ្ហារបស់អតីតយុទ្ធជនជា ច្រើនត្រូវបានដោះស្រាយ ដូចជាការបើកប្រាក់មរណៈ សង្គ្រោះរបស់អតីតយុទ្ធជន ការផ្តល់ផ្ទះ និងដីជាដើមដល់អតីត យុទ្ធជនមានជីវភាពខ្វះខាត ជាពិសេសការកៀរគរកម្លាំង ជួយគ្នានៅពេលអតីតយុទ្ធជន ឬ គ្រួសារអតីតយុទ្ធជន មានបញ្ហានានា។ ក្នុងឱកាសនោះនាយ ឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំដល់ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់ស្រុក ឃុំ ត្រូវយកចិត្តទុកដាក់ ក្នុងការមើលថែ ជួយដោះស្រាយការ លំបាករបស់សមាជិក នៅមូលដ្ឋានដែលខ្លួនទទួល ខុសត្រូវឲ្យបានកាន់ តែល្អថែមទៀត ជាពិសេសពេលពួក គាត់ឈឺស្កាត់យប់ព្រលប់ ឬមានធុរៈផ្សេងៗ។

ក្នុងទឹកមុខប្រកប ដោយក្តីរីករាយ បងប្អូនសមាជិកសមាគម អតីតយុទ្ធជន ដែលបានចូលរួមក្នុង ពិធីបំពាក់មេដាយនេះ បានសម្តែងក្តី រំភើបរីករាយ ដែលសម្តេចតេជោជា និច្ចជាកាលតែងតែគិតគូរដល់ ទោះជាចូលនិវត្តន៍ ហើយក៏ដោយ។

បងប្អូនអតីតយុទ្ធ ជនបានប្តេជ្ញាគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដោយឥតងាករេ នឹងមិនស្តាប់តាមការ ញុះញង់របស់ជន អគតិណាមួយនោះឡើយ៕

ដកស្រង់ពី៖   Fresh News