Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

  • Print

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាល នេះនឹងធ្វើឡើង នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈលោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៧ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមក្នុងកិច្ច សំណេះសំណាលនេះ គឺវិនិយោគដោយអ្នក វិនិយោគមកពីប្រទេស ចិនទាំងអស់។

រោងចក្រទាំងនោះរួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតស្បែកជើង, រោងចក្រផលិតកាបូប និងរោងចក្រផលិតខ្សែរ៉ូត។

ផលិតផលដែល ផលិតក្នុងរោងចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅ កាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ ទីផ្សារក្នុងប្រទេស។

លោករដ្ឋមន្ត្រី បានអះអាងថា រោងចក្រ សហគ្រាសនៅក្នុង ខេត្តកំពង់ស្ពឺនេះ បានកសាងនៅតាមមូល ដ្ឋានជាប់នឹងប្រជាពលរដ្ឋ ដែលបានបង្កើត នូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជន ក្នុងការរកការងារធ្វើក្នុង មូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

ខេត្តកំពង់ស្ពឺ ជាខេត្តកសិកម្មមួយ ហើយធ្លាប់ជាតំបន់សម រភូមិប្រយុទ្ធកាល ពីសម័យសង្គ្រាម។ ក្រោយពេលសង្គ្រាម បានបិទបញ្ចប់ទាំង ស្រុងក្រោម នយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅអំឡុងឆ្នាំ១៩៩៦ ខេត្តកំពង់ស្ពឺ បានក្លាយទៅជាខេត្តមួយមាន សក្តានុពលខ្ពស់សម្រាប់ ការធ្វើកសិកម្ម និងឧស្សាហកម្ម ហើយទទួលបានការទាក់ ទាញវិនិយោគលើ វិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្មផងដែរ។

បើតាមលោក អ៉ិត សំហេង បានឲ្យបានដឹងថា មកដល់ពេល បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានចំនួន២២៥ មានកម្មករ និយោជិត ៩៨,២១៣នាក់ ដែលជាមានប្រាក់ ឈ្នួលសរុបជាង ២២០លានដុល្លារក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកក្នុង មួយសប្តាហ៍យ៉ាងតិចមួយថ្ងៃ ដើម្បីចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីទាំងក្នុង រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

ការធ្វើដំណើរចុះជួបនេះ ក្រៅពីបំណងចង់ ស្វែងយល់ពីសុខទុក្ខ និងទុក្ខលំបាករបស់កម្មករ កម្មការិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ជំរុញវិស័យឧស្សាហកម្ម ឲ្យបោះពួយទៅមុខដ្បិតវិស័យ ឧស្សាហកម្មនាពេល បច្ចុប្បន្នបានក្លាយជា វិស័យដ៏សំខាន់ក្នុងការ ជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ ជីវភាពរបស់ ប្រជាពលរដ្ឋ។

គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ជួបកម្មករ កម្មការិនីសរុប ៤២លើក ហើយមានកម្មករ កម្មការិនីសរុប ៥២៤,៤៧៦នាក់ បានជួបសំណេះសំណាលដោយផ្ទាល់។

ក្នុងនោះមានប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជំនួយការសរុប ៧៣៤នាក់ បានជួបសំណេះសំណាល ជាមួយសម្តេចនាយក រដ្ឋមន្ត្រីផងដែរ។

តាមរយៈជំនួបជាបន្តបន្ទាប់ នេះបានធ្វើឲ្យបរិយាកាស ការងារនៅតាមរោងចក្រ សហគ្រាសមានភាពល្អប្រសើរ បញ្ហា និងកង្វល់ជាច្រើន របស់កម្មករ កម្មការិនីត្រូវបានដោះ ស្រាយជាបន្តបន្ទាប់ ហើយអត្ថប្រយោជន៍ជា ច្រើនត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនកម្មករ។

ក្នុងនោះគិតចាប់ តាំងពីខែមករា ឆ្នាំ២០១៨មក គ្រប់រោងចក្រទាំងអស់ បានអនុវត្តប្រាក់ ឈ្នួលអប្បបរមា ១៧០ដុល្លារ។

កម្មករ និយោជិត បានទទួលការពិនិត្យព្យា បាលជំងឺដោយមិនបង់ប្រាក់។ កម្មការិនីបានទទួលប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាកកូន។

គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ មានកម្មការិនីសម្រាលកូនចំនួន ២១,៦៣២នាក់ ចំនួនកូន ២១,៦៨២នាក់ ហើយបានទទួល ប្រាក់ឧបត្ថម្ភពីរាជរដ្ឋា ភិបាលជាង ៨.៦ប៊ីលានរៀល៕

ដកស្រង់ពី៖  Fresh News