Social Network

ព្រឹទ្ធសភា បើកសម័យប្រជុំ នៅព្រឹកស្អែក ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភាកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មា ធិការអចិន្រ្តៃយ៍មួយ ក្រោមអធិបតីភាព លោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា។

ក្រោយកិច្ចប្រជុំខាងលើ ព្រឹទ្ធសភា បានប្រកាសលទ្ធផល ដោយសម្រេចបើកសម័យប្រជុំនៅព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលត្រូវបានអនុម័តរួចរាល់ ដោយរដ្ឋសភា។

សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ទាំង៣ ដែលត្រូវពិនិត្យ និងឱ្យយោបល់នៅព្រឹកស្អែក មានដូចតទៅ៖ ១៖ ពិនិត្យ និងឱ្យយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពី ប្រាក់ឈ្នួលអប្បបរមា។

២៖ ពិនិត្យ និងឱ្យយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច «គ» ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្ដីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រក/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។

៣៖ ពិនិត្យ និងឱ្យយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្ដីពីស្ង់ដាកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧៕

ដកស្រង់ពី៖ Fresh News