Social Network

ឯកឧត្តម ស៊ុយ សែម ប្រកាសតែងតាំង ប្រធានមន្ទីររ៉ែ និង ថាមពល ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងជាប្រធានក្រុមការងារ ចុះជួយខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៤នេះ បានអញ្ជើញ ចូលរួម ជាគណៈអធិបតី ក្នុងពិធីប្រកាសតែងតាំង មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ ។

នៅក្នុងពិធីប្រកាសតែងតាំង មុខតំណែង លោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ នារសៀល នោះដែរ គេសង្កេតឃើញមានការចូលរួម ពីសំណាក់ ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរស្ថាប័ន នានា កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។

យោងតាមប្រកាស របស់ក្រសួងរ៉ែ និងថាមពល ត្រូវបានតែងតាំង លោក សេង ប៊ុនថុល ជាប្រធាន មន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ ខណៈមន្ទីរមួយនេះទើបតែបង្កើតថ្មី ៕