Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុណ្យសមុទ្រឆ្នាំនេះធ្វើនៅខេត្តកោះកុង! ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត បើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ

  • Print

(កោះកុង)៖ ក្រោយពីពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប បានបញ្ចប់ទៅប្រកបដោយ ភាពជោគជ័យយ៉ាងត្រចេះ ត្រចង់រួចមក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ខេត្តកោះកុងជាខេត្តបន្ទាប់ ក្នុងការរៀបចំពិធីបុណ្យ សមុទ្រលើកទី៧ (សម្រាប់ខេត្តកោះកុង ជាជុំទី២) ដូច្នេះហើយទើប ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាល ខេត្តកោះកុងបានបើកកិច្ច ប្រជុំលើកដំបូងមួយ ដើម្បីកំណត់ការងារ ត្រៀមរៀបចំពិធីបុណ្យ ទេសចរណ៍ដ៏ធំមួយនេះ ប្រកបដោយភាពអធិកអធម។

កិច្ចប្រជុំលើកដំបូងនេះប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធ ជាច្រើននាក់។

លោកស្រី មិថុនា ភូថង បានលើកឡើងនូវពីស្ថានភាពទូទៅ និងលទ្ធផលការងារជាច្រើន ដែលរដ្ឋបាលខេត្ត និងរដ្ឋបាលចំណុះ របស់ខ្លួនសម្រេច បាននាពេលកន្លងមក ព្រមទាំងបានលើកឡើងនូវ ទិសដៅការងារមួយចំនួន ក្នុងការអនុវត្តនាពេលខាងមុខ។

ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់ពីទិស ដៅការងារមួយចំនួនទៀត ក្នុងការត្រៀមរៀបចំពិធីបុណ្យ សមុទ្រលើកទី៧ ដូចជាការរៀបចំសោភ័ណភាព និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនផងដែរ។

បន្ទាប់ពីលោកស្រីអភិបាល ខេត្តរាយការណ៍ពីលទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្តិ គ្រប់ផ្នែកជំនាញទាំងអស់ របស់ខេត្តរួចមក លោករដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវអនុសាសន៍ ណែនាំសម្រាប់អនុវត្ត ដូចខាងក្រោម៖

១៖ រៀបចំអភិវឌ្ឍផលិតផលទេសចរណ៍ និងរៀបចំកញ្ចប់ទស្សនកិច្ចនៅខេត្ត ដោយភ្ជាប់គោលដៅទេសចរណ៍ ជាមួយសហគមន៍អេកូ ទេសចរណ៍ពិសេសត្រូវ រៀបចំឱ្យមានឆ្នេរខ្សាច់មួយ ដើម្បីជាផលិតផលទេសចរណ៍ ថ្មីសម្រាប់ខេត្ត។

២៖ ពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន និងរមណីយដ្ឋានទេសចរណ៍ ពិសេសត្រូវជំរុញ ចលនាប្រលងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។

៣៖ ការរៀបចំកែលម្អ និងលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍ អនាម័យ បរិស្ថានស្អាត និងការតុបតែង លម្អនៅក្នុងទីក្រុង និងតាមទីប្រជុំជននានា ពិសេសការបំផុសចលនា ឱ្យប្រជាពលរដ្ឋចូលរួម និងរៀបចំទទួលទេសចរ។

៤៖ ការត្រៀមសម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា និងថៃ នៅខាងទឹកដីថៃ និងទឹកដីកម្ពុជា តាមរយៈ ការបង្កើនទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងកម្ពុជា-ថៃ។

៥៖ ការត្រៀមរៀបចំកម្មវិធី និងព្រឹត្តិការណ៍នានាក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រ មានដូចជា ការសម្ដែងសិល្បវប្បធម៌ ការហែក្បួនព្យុហយាត្រា ការប្រកួតកីឡាលើទឹក លើគោក លើអាកាស ការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារ ការដាំដើមឈើ ។ល។

៦៖ រៀបចំបង្កើតក្រុមការងារអន្តរ ក្រសួងមួយដើម្បីសម្របសម្រួល និងដំណើរការរៀបចំពិធី បុណ្យសមុទ្រ និងសហការជាមួយ ក្រុមការងារថ្នាក់ខេត្ត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បុណ្យសមុទ្រនៅខេត្តកោះកុង ឆ្នាំ២០១៨នេះ ភាគីកម្ពុជានឹងសម្រប សម្រួលជាមួយភាគីថៃ ដើម្បីឱ្យប្រជាជន និងភ្ញៀវទេសចរអាច ឆ្លងទៅមកទស្សនគ្នា ទៅវិញទៅមកបាន។

ខណៈកំណើនភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា កំពុងកើនឡើងកាន់តែច្រើន លោករដ្ឋមន្ត្រីបាន បង្ហាញពីក្ដីរំពឹងទុកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រលើកទី៧នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិនឹងមកទស្សនា ព្រឹត្តិការណ៍ទេសចរណ៍ នេះប្រមាណពី ២៥-៣០ម៉ឺននាក់។

អ្វីដែលរឹតតែពិសេសជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ភាពក្នុងពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុងនោះ ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ប៉ុន្តែទោះជាយ៉ាងណា បញ្ហាផ្លូវធ្វើដំណើរពីរាជធានី ភ្នំពេញឆ្ពោះមកខេត្តកោះកុង គឺជាបញ្ហាសំខាន់មួយផងដែរ ពីព្រោះដោយសារប្រទេស កម្ពុជារងនូវសម្ពាធអាកាស ធាតុធ្វើឱ្យមានភ្លៀងធ្លាក់ជោកជាំ ជាហេតុធ្វើឱ្យផ្លូវធ្វើដំណើរ មានផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ជាដើម ខូចខាតជាអន្លើៗ ពិបាកធ្វើដំណើរ ដូច្នេះក៏សូមអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធមេត្តាដោះស្រាយ បញ្ហានេះឱ្យបានទាន់ពេលវេលា៕

v

ដកស្រង់ពី៖ Fresh News