Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ចូលរួមជាអធិបតី ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តតាកែវ

  • Print

តាកែវ៖ ក្រុមប្រឹក្សាខេត្តតាកែវ ចំនួន១៩រូប ក្នុងនោះគណបក្សប្រជាជនកម្ពុជា ចំនួន១៥រូប និងគណបក្សសង្គ្រោះជាតិ ចំនួន០៤រូប ត្រូវបានធ្វើពិធី ប្រកាសចូលកាន់តំណែង សម្រាប់អាណត្តិទី២ ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ក្នុងទីរួមខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តតាកែវ។

អញ្ជើញចូលរួមក្នុង ពិធីនោះផងដែររួមមាន សមាជិករាជរដ្ឋាភិបាល តំណាងក្រសួងមហាផ្ទៃ តំណាងមន្ទីរនានា អាជ្ញាធរដែនដី តំណាងគណបក្ស ប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល និងស្ថាប័ននានា នៅជុំវិញ ខេត្តតាកែវប្រមាណ ២៩៥នាក់។

យោងតាមរបាយការណ៍ របស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ កន្លងមកនេះ ខេត្តតាកែវ មានបីគណបក្សនយោបាយ បានដាក់បញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត ក្នុងនោះមានគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ និងគណបក្ស សាធារណរដ្ឋប្រជាធិប្បតេយ្យ។ ជាលទ្ធផល គណបក្ស នយោបាយ ដែលទទួលបានសំឡេងគាំទ្រ មានចំនួនពីរគណបក្ស នយោបាយ គឺគណបក្សប្រជាជនកម្ពុជា សំឡេងគាំទ្រ សម្រាប់ក្រុមប្រឹក្សា ក្រុង ស្រុក មានចំនួន ៥៦២សំឡេង ទទួលបាន១៣៤ អាសនៈ និងក្រុមប្រឹក្សា ខេត្តសំឡេងគាំទ្រ មានចំនួន៥៥៩ សំឡេង ទទួលបាន ១៥ អាសនៈ និងគណបក្សសង្គ្រោះជាតិ សម្លេងគាំទ្រ សម្រាប់ក្រុមប្រឹក្សា ក្រុង ស្រុក មានចំនួន១៧៣សំឡេង ទទួលបាន៣៨ អាសនៈ និងក្រុមប្រឹក្សា ខេត្ត សំឡេងគាំទ្រ ១៧៦សម្លេង ទទួលបាន៤ អាសនៈ។

ឯកឧត្តម បណ្ឌិសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយខេត្តតាកែវ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាខេត្ត ដែល បានចូលកាន់តំណែង ទាំង១៩រូប គឺជាតំណាងប្រជាពលរដ្ឋ ក្នុងខេត្តតាកែវទាំងមូល ដែលមានភារកិច្ច ត្រូវបំរើប្រជាពលរដ្ឋ ដោយស្មើភាព និង បំពេញការងាររបស់ខ្លួន ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែង ក្នុងការអភិវឌ្ឍន៍មូលដ្ឋានខេត្ត ក្រុង ស្រុក ខ័ណ្ឌ ដោយមិនត្រូវប្រកាន់និន្នាការ នយោបាយនោះឡើយ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ការបោះឆ្នោត ក្រុមប្រឹក្សាកន្លងមកនេះ ក៏ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ និងវាយតម្លៃខ្ពស់ថា បានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផល នៃការបោះឆ្នោត ត្រូវបានទទួលស្គាល់ពី គណបក្សនយោបាយ ប្រកួតប្រជែង។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងតែពង្រឹង និងលើកកម្ពស់នីតិរដ្ឋ ដូច្នេះបុគ្គលគ្រប់រូប ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ត្រូវតែគោរពច្បាប់ និងអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ដើម្បីពង្រឹងអភិបាលកិច្ចល្អ ឯកឧត្តម បានជំរុញឲ្យក្រុមប្រឹក្សា គ្រប់លំដាប់ថ្នាក់ ដែលជា រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយសមធម៌ តម្លាភាព និង គណនេយ្យភាព តាមរយៈការគ្រប់គ្រង អំណាចវិមជ្ឈកា និងវិសហមជ្ឈការ។

ជាចុងបញ្ចប់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើការផ្តាំផ្ញើដល់ ក្រុមប្រឹក្សាខេត្ត ដែលបានជាប់ឆ្នោត ក្នុងអាណត្តិទី២ ទាំងអស់ ត្រូវខិតខំស្រាវជ្រាវ និងសិក្សាឲ្យបានស៊ីជម្រៅ នូវការថ្នាំងថ្នាក់ តម្រូវការ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដើម្បីមានវិធាន ការដោះស្រាយឲ្យ បានសមស្រប និងទាន់ពេលវេលា។ ជាពិសេសត្រូវបន្តខិតខំ លើកកម្ពស់ ការទទួលខុសត្រូវ ក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ឲ្យបាន ត្រឹមត្រូវ ទាន់ពេលវេលា ស្របតាមការកំណត់ និងត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវតារាងតម្លៃសេវា និងរយៈពេលនៃការ ផ្តល់សេវារដ្ឋបាល ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ ក្រោមជាតិជូន សាធារណជនជាប់ជាប្រចាំ និងលើកកម្ពស់ការចូលរួម ក្នុងការលុបបំបាត់ការទារ កម្រៃសេវាក្រៅ ពីការកំណត់៕