Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ សាទរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំវគ្គបំប៉នបាក់ឌុប (BACII)

  • Print

(ភ្នំពេញ)៖ តាមរយៈស្ពតវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គម (Facebook Page វគ្គបំប៉ន Bacii រាជធានីភ្នំពេញ) និងគេហទំព័រ www.baciiuyfc.org ដែលបានចុះផ្សាយអំពី «ចំណាប់អារម្មណ៍ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ចំពោះវគ្គបំប៉ន ត្រៀមប្រឡង (BACII) នៅរាជធានីភ្នំពេញ» លោកគ្រូ-អ្នកគ្រូ ដែលបានចូលរួម ក្នុងវគ្គបំប៉ននេះ បានសម្តែងការសប្បាយរីករាយ ពីការរៀបចំវគ្គបំប៉ននេះ ដោយយល់ថាវគ្គបំប៉ននេះ សារៈសំខាន់ខ្លាំងចំពោះ សិស្សានុសិស្ស។

ជាការដាស់ស្មារតីពួកគាត់ឱ្យខិតខំ និងងាកមករៀន សូត្រឱ្យកាន់តែខ្លាំង និងក៏ដូចជាពង្រឹងសមត្ថភាព របស់កូនសិស្សពិសេស ផ្តល់ឱកាស ឱ្យសិស្សមានពេល វេលាសម្រាប់រំលឹកមេរៀន ដែលបានរៀនតាំងពីដើមឆ្នាំមក ដែលជាទុនសម្រាប់សិស្ស ទៅប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ។

ទទ្ទឹមនឹងនេះ សិស្សដែលបានចូលរួមវគ្គបំប៉ននេះ ក៏បានសម្តែងការរីករាយ និងថ្លែងអំណរគុណដល់ សហភាពសហព័ន្ធ យុវជនកម្ពុជា តាមរយៈការផ្តល់វគ្គបំប៉ននេះ ហើយចាត់ទុកថា  វគ្គបំប៉នបាក់ឌុបនេះ គឺជាឱកាសសម្រាប់ ឱ្យពួកគាត់ទទួលបាន ការពង្រឹងសម្ថភាព ក្នុងការប្រឡងកាន់តែខ្ពស់ជាងមុន ព្រមទាំងបង្កើនជំនឿទុក ចិត្តលើខ្លួនឯងថានឹងប្រឡងជាប់ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ជាមួយការទទួលបាននិទ្ទេសល្អ។

សូមបញ្ជាក់ ក្នុងឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំវគ្គបំប៉នបាក់ឌុប ផ្តល់ឱកាសឱ្យសិស្សចំនួន ជាង៨ពាន់នាក់ នៅតាមបណ្តាវិទ្យាល័យទាំង៣៤ នៅរាជធានីភ្នំពេញ បានចូលរួមវគ្គបំប៉ន។

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សូមថ្លែងអំណរគុណដល់ សហភាពសហព័ន្ធយុវជនកម្ពុជា ពិសេសលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ ដែលតែងតែយក ចិត្តទុកដាក់ដល់យុវជន ក៏ដូចជាសិស្សានុ-សិស្សជំនាន់ក្រោយ ហើយក៏បានបង្កើត កម្មវិធីវគ្គបំប៉ននេះ ដែលមានតាំងពីឆ្នាំ២០១៤មកម្ល៉េះ៕

ដកស្រង់ពី៖  Fresh News