Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខណ្ឌដង្កោ ប្រាប់មន្ត្រីក្រោមឱវាទត្រូវ​បម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើងទ្វេរដង តាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន

  • Print

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈ បញ្ជាការឯកភាពខណ្ឌ បានណែនាំដល់មន្ត្រី ក្រោមឱវាទទាំងអស់ ពិសេសចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិឲ្យយកចិត្តទុកដាក់ បម្រើសេវាសាធារណៈ និងសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យ បានកាន់តែប្រសើរទ្វេរដង ស្របតាមអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ការណែនាំយ៉ាងដូច្នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមពីអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជ អាវុធហត្ថខណ្ឌ ប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិ និងនាយកសាលា ទាំងអស់ក្នុងខណ្ឌ។

លោកអភិបាល បានណែនាំដល់អង្គ ប្រជុំលើការងារ សំខាន់ៗមួយចំនួន រួមមាន៖ យកចិត្តទុកដាក់បម្រើ សេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរទ្វេរដង, ពង្រឹងការអនុវត្ត គោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព បង្កា បង្រ្កាបបទល្មើសគ្រប់ ប្រភេទកុំឲ្យកើតមាន ឡើងក្នុងមូលដ្ឋាន ជាពិសេសបទល្មើសលួចឆក់ប្លន់ ល្បែងស៊ីសង និងបទល្មើស គ្រឿងញៀន និងបន្តការរៀប ចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការងារ អនាម័យបរិស្ថាន៕

ដកស្រង់ពី៖ Fresh News