Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តកំពត អាណត្តិទី២

  • Print

កំពត៖ សាលាខេត្ដកំពត នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំពិធីប្រកាស ប្រធាន និងសមាជិក ក្រុមប្រឹក្សាខេត្តចំនួន ១៧រូប ចូលកាន់តំណែង សម្រាប់អាណត្ដិទី២នេះ មកពីគណបក្ស ប្រជាជនកម្ពុជា ចំនួន១៣រូប និងគណបក្ស សង្គ្រោះជាតិ ចនួន៤រូប។ ពិធីនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំ សាលាខេត្តកំពតថ្មី ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត និងឣញ្ជើញចូលរួមមាន បណ្តាឣស់លោក ប្រតិភូឣមដំណើរ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល នៃគណៈអភិបាល ខេត្ដកំពត ព្រមទាំងមន្ដ្រីរាជការ នៅក្រោមឱវាទគ្រប់ស្ថាប័ន មន្ទីរ នៅក្នុងទូទាំងខេត្ដកំពត។

យោងតាមព្រះរាជក្រិត្យ  ក្រុមប្រឹក្សាខេត្ដកំពត ទាំង១៧រូប ដែលត្រូវប្រកាស ក្នុងដំណែងឣាណត្តិទី២នេះ រួមមាន៖ ទី១-ឯកឧត្តម ឣ៊ឹង មេងហួរ ជាប្រធាន ក្រុមប្រឹក្សាខេត្ដ ទី២-លោកជំទាវ កង សៅរ៍ ធន ជាសមាជិក ក្រុមប្រឹក្សាខេត្ដ ទី៣-ឯកឧត្តម ទន់ ចន្ថា ជាសមាជិក ក្រុមប្រឹក្សាខេត្ត ទី៤-ឯកឧត្តម ឣ៊ឹង លីស្រ៊ាង ជាសមាជិក ក្រុមប្រឹក្សាខេត្ដ ទី៥-លោកជំទាវ ឣ៊ឹង យ៉ានី ជាសមាជិក ក្រុមប្រឹក្សាខេត្ដ ទី៦-ឯកឧត្តម មាស សាវ៉ន ជាសមាជិក ក្រុមប្រឹក្សាខេត្ដ ទី៧-ឯកឧត្តម ញ៉ូវ សាឯម ជាសមាជិក ក្រុមប្រឹក្សាខេត្ត ទី៨-ឯកឧត្តម សៀង លី ជាសមាជិក ក្រុមប្រឹក្សាខេត្ត ទី៩-ឯកឧត្តម វ៉ាន់ បារ៉ា ជាសមាជិក ក្រុមប្រឹក្សាខេត្ត ទី១០- ឯកឧត្តម ឡៅ វណ្ណា ជាសមាជិក ក្រុមប្រឹក្សាខេត្ត ទី១១- ឯកឧត្តម លី សារី ជាសមាជិក ក្រុមប្រឹក្សាខេត្ត ទី១២- ឯកឧត្តម ង៉ាន់ សែត ជាសមាជិក ក្រុមប្រឹក្សាខេត្ត ទី១៣- ឯកឧត្តម ជា ចាន់លី ជាសមាជិក ក្រុមប្រឹក្សាខេត្ត ទី១៤-លោកជំទាវ សំ ចរិយា ជាសមាជិក ក្រុមប្រឹក្សាខេត្ត ទី១៥-ឯកឧត្តម យឹម ឈូករ័ត្ន ជាសមាជិក ក្រុមប្រឹក្សាខេត្ត ទី១៦-ឯកឧត្តម កូវ យិនឡាយ ជាសមាជិក ក្រុមប្រឹក្សាខេត្ត និងទី១៧-ឯកឧត្តម មែន សំឣូន ជាសមាជិក ក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម ចម ប្រសិទ្ធ ថ្លែងថា៖ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកទាំងឣស់ ដែលប្រកាសនាពេលនេះ ត្រូវចេះ សាមគ្គី និងសហការ ជាមួយគ្នាឲ្យបានល្អ ដើម្បីបំពញរាល់ភារកិច្ច ការងារក្នុងឣាណត្តិ២នេះ ឲ្យបានជោគជ័យ  និងស៊ីជំរៅ។ ប្រធានក្រុមប្រឹក្សា ដឹកនាំធ្វើការ ត្រូវសហការ រវាងឣភិបាល នៃគណៈឣភិបាលខេត្ត នូវរាល់ការងារ ពាក់ព័ន្ធផ្សេងៗ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីបន្តថា ក្រុមប្រឹក្សាខេត្ត ក្នុងឣាណត្តិនេះ ត្រូវដាក់របបប្រជុំ ឲ្យបានច្រើន ជាងឣាណត្តិទី១ ថ្វីត្បិតក្នុងឣាណត្តិ១ បើកការប្រជុំមាន៧២លើក និងប្រជុំសម្ងាត់១លើកក្តី ដើម្បីឲ្យកាន់តែ ពន្លឿនក្នុងការឣភិវឌ្ឍន៍ខេត្ត ទោះបីខេត្តកំពតមួយនេះបាន និងកំពុងឣភិវឌ្ឍន៍រីកចំរើនហើយក្តី៕