Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងមន្រ្តីក្រោមឱវាទទាំងអស់ ប្រកាសគាំទ្រពេញទំហឹងលើជំហរដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ក្នុងការការពារអធិបតេយ្យ និងសន្តិភាពនៅកម្ពុជា

  • Print

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមន្រ្តី បម្រើការងារនៅក្នុង ក្រសួងមួយនេះ បានប្រកាសគាំទ្រយ៉ាង ពេញទំហឹង ចំពោះជំហរ ដ៏ម៉ឹងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យ ឯករាជ្យ ព្រមទាំងសុខសន្តិភាព របស់កម្ពុជា ដោយមិនឱនលំទោន ចំពោះការគំរាមកំហែង ឬព្រមានពីបរទេស ណាមួយនោះ។

ការចេញមកប្រកាស គាំទ្ររបស់រដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើឡើងក្រោយពេល សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះ សំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋនៅ ក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្នុងអំឡុងពេលសម្តេចតេជោ អញ្ជើញបំពេញទស្សន កិច្ចនៅក្នុងប្រទេសជប៉ុន បានប្រកាសរក្សាជំហរ យ៉ាងម៉ឹងម៉ាត់បំផុតក្នុង ការរក្សាអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ដោយមិនអនុញ្ញាតឲ្ យបរទេសណាមកជាន់ឈ្លី ជាថ្នូរនឹងជំនួយ ឬការព្រមានណា មួយនោះឡើយ។

សម្តេចតេជោ បានលើកឡើងថា ការឱនក្បាលចំពោះ បរទេសមួយដង នឹងមានមានការឱនក្បាល ជាបន្តបន្ទាប់មិនអាច ងើបរួចនោះឡើយ ហើយការឱក្បាលចំពោះ បរទេសជាថ្នូរសម្រាប់ ជំនួយ ឬជាថ្នូរនឹងអ្វីមួយនោះ គឺជាការបំផ្លាញនូវអធិបតេយ្យ និងឯករាជ្យជាតិ របស់កម្ពុជាផងដែរ។

ក្នុងនាមជាអ្នកទទួលខុសត្រូវ ខ្ពស់ចំពោះជោគវាសនា ប្រទេសជាតិតាំងពី ក្រោយរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ បានអះអាងថា សម្តេចនឹងមិន ធ្វើទង្វើឱនក្បាល ចំពោះបរទេសជាថ្នូរ នឹងអ្វីមួយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនិយាយហើយនិយាយ ទៀតកុំយកអធិបតេយ្យ ជាតិទៅដូរជាមួយជំនួយ កុំយកសន្តិភាពរបស់ ប្រទេសទៅដូរ ជាមួយជំនួយ។

ឥឡូវចង់នរណាចាត់ការ កម្ពុជាតាមវិធីណាចាត់ការចុះ ប៉ុន្តែកម្ពុជាត្រូវរឹងមាំចំពោះ គោលការណ៍ការពារ អធិបតេយ្យ ឯករាជ្យជាតិរបស់ខ្លួន។

បើកម្ពុជាអនុវត្តន៍ ច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេស មួយធ្វើអី»។

តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា ការបង្ហាញជំហរដ៏ ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន គឺជាវីរភាពស្នេហា ជាតិមាតុភូមិ និងគោរពយ៉ាងខ្ជាប់ ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជាក្នុងមាត្រា៥២។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំសូមប្រកាស គាំទ្រយ៉ាងឱឡារឹកបំផុត និងប្តេជ្ញាអនុវត្តយ៉ាង ពេញទំហឹងនូវប្រសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ខាងលើនេះ ដែលបង្ហាញឲ្យ ឃើញពីចរិត និងស្មារតីជាគោលការណ៍ រឹងដូចដែកថែបដោយ មិនយកអធិបតេយ្យ ឯកភាពជាតិ និងសន្តិភាពដូរជា មួយជំនួយ និងកម្ពុជាត្រូវមាន សិទ្ធិអនុវត្តអធិបតេយ្យ ភាពរបស់កម្ពុជា»។

រដ្ឋមន្ត្រីរូបនេះ ក៏បានប្រកាសមិនគាំទ្រ ជាដាច់ខាតចំពោះគោល ជំហររបស់បុគ្គលមួយ ចំនួនមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាល ដាក់បរទេស ដើម្បីជាលេសលូក ដៃកកូរកកាយជ្រៀតជ្ រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ៕

ដកស្រង់ពី៖  Fresh News