Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ

  • Print

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ខែតុលា ឆ្នាំ២០១៨នេះ បានចេញញត្តិ គាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយ បរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ ។

ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញុៀនក៏បាន ប្រកាសច្រានចោល ចំពោះគោលជំហរ របស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាល រណបជាមួយបរទេស ដើម្បីជំនួយជាលេស លូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ច ការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិប តេយ្យផងដែរ៕

 

ដកស្រង់ពី៖ Fresh News