Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្តេជ្ញាពង្រឹងគុណភាពជំនាញបច្ចេកទេស និងថ្នាំពេទ្យ ដើម្បីជួយព្យាបាលប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយាល

  • Print

(កំពង់ស្ពឺ)៖ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្រុមគ្រូពេទ្យដែលដឹកនាំដោយ រូបលោកនឹងពង្រឹងបន្ថែមទៀត គុណភាពបច្ចេកទេស ឧបករណ៍ ពិនិត្យអ្នកជំងឹ ថ្នាំពេទ្យកាន់តែមានស្តង់ដារ រួមនឹងនាំគ្រូពេទ្យ វេជ្ជបណ្ឌិតដែលមាន ជំនាញច្បាស់លាស់ មកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ជាពិសេសនៅតាម តំបន់ដាច់ស្រយាល ឲ្យកាន់តែមានសុខភាព ល្អថែមទៀត។

ការថ្លែងបែបនេះ ធ្វើឡើងនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន៣៥១នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយក អំណោយថ្នាំពេទ្យជំងឺ ជូនប្រជាពលរដ្ឋ នៅវត្តអង្គលំទង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ចំនួន៥,៣៧៣នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្តេជ្ញាចិត្តជួយឲ្យ ប្រជាពលរដ្ឋ មានសុខភាពល្អ ជាងនេះទៅទៀត។

ចាប់ពីពេលនេះទៅ គឺក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី ចាប់ផ្តើមពង្រឹង គុណភាណ ខាងផ្នែកបច្ចេកទេស ក៏ដូចក្រុមគ្រូពេទ្យដែល មានជំនាញច្បាស់លាស់ល្អៗ ក៏ដូចថ្នាំពេទ្យដែល មានស្តង់ដា គឺយើងពង្រឹងគ្រប់ ផ្នែកបច្ចេកទេសទាំងអស់ យើងចង់បានបរិមាណហើយ យើងចង់បានគុណភាពទៀត»។

លោកបន្តទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី គឺមានផែនការច្បាស់លាស់ ក្នុងការការតាមដាន អ្នកជំងឺ ករណីអ្នកជំងឺ មានអាការៈធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានសហការ ជាមួយមន្ទីរក្រសួង សុខាភិបាលខេត្ត ដើម្បីបញ្ជូនពួកគាត់ ទៅតាមដានអ្នកជំងឺមកកាន់ភ្នំពេញ ដើម្បីឲ្យក្រុមគ្រូពេទ្យ ជំនាញដែលមានឧបករណ៍ គ្រប់គ្រាន់ ព្យាបាលនិងតាម ដានបន្តទៀត។

សម្រាប់ការព្យាបាល ជូនប្រជាពលរដ្ឋនៅតាម តំបន់មួយចំនួន តាមបណ្តារាជធានីខេត្ត ក្រុមគ្រូពេទ្យដែល ដឹកនាំដោយ លោក លេង ផាលី មានសម្ភារៈគ្រប់គ្រាន់ មួយចំនួនហើយ ដូចជាការឆ្លុះអេកូ ការវះកាត់ខ្នាត់តូច ក៏ប៉ុន្តែក្នុងពេលដែលអ្នកជំងឺ មានអាការៈធ្ងន់ធ្ងរនោះ ក្រុមការងារនឹង បញ្ជូនពួកគាត់(អ្នកជំងឺ) ទៅមន្ទីរពេទ្យធំៗ ដែលមានដូចជា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យលោកសង្ឃ ជាដើម។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ ឋរួមនឹងការចែកជូន ថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។

ជាមួយគ្នាដែរ បងប្អូនប្រជាពល រដ្ឋក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏បានបង្ហាញអារម្មណ៍ ត្រេកអរយ៉ាងខ្លាំង នៅពេលដែលបានឃើញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ ព្យាបាលជូនពួកគាត់ ដោយឥតគិតថ្លៃ ហើយថែមទាំងនៅជិត ផ្ទះរបស់ពួកគាត់ទៀតផង។

លោកយាយ យឹម សុខហម ប្រជាពលរដ្ឋរស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោកយាយពិតជាមាន ចិត្តរីករាយខ្លាំងណាស់ ដែលបានក្រុម គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកព្យាបាលលោកយាយ និងបងប្អូនប្រជាពល រដ្ឋក្នុងស្រុក និងជាពិសេសនោះគឺ មិនយកថវិកាទៀត។

លោកយាយបន្តទៀតថា នេះជាលើកទី១ហើយ សម្រាប់ទទួលបានការពិនិត្យ និព្យាបាល ដោយឥតគិតថ្លៃនេះ។

លោកយាយ យឹម សុខហម បញ្ជាក់ថា «នេះជាលើកទីមួយសម្រាប់ខ្ញុំ ដែលទទួលបានថ្នាំព្យាបាលនេះ ដែលក្រុមគ្រូពេទ្យមកពិនិត្យ និងឲ្យថ្នាំ មិនគិតលុយនេះ ហើយខ្ញុំក៏សូមជូនពរដល់ សម្តេច ហ៊ុន សែន រួមនឹងក្រុមការងារ គ្រូពេទ្យទាំងអស់ មានសុខភាពល្អបរិបូរណ៍»។

សូមបញ្ជាក់ថា រយៈពេល៧០ខែ (២០១២-២០១៨) ជិត៧ឆ្នាំមកហើយ ដែលក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ ឋដោយឥតគិតថ្លៃចំនួន១៦១លើក ក្នុងនោះព្យាលបាលជូន ប្រជាពលរដ្ឋបានចំនួន៣៦៥,១៣០នាក់ (សាមសិបប្រាំមួយម៉ឺន ប្រាំពាន់មួយរយសាមសិបនាក់)។

បើតាមរបាយការណ៍របស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបង្ហាញឲ្យដឹងថា ការពិនិត្យ និងព្យាបាលជូនប្រជាពរដ្ឋ ដោយឥតគិតថ្លៃ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួមមាន៖ ជំងឺកុមារ២៧១នាក់, ជំងឺស្រ្តី១៤២នាក់, ជំងឺផ្លូវចិត្ត១៩៣នាក់, ជំងឺឫសដូងបាត២១៧នាក់, ជំងឺសន្លាក់ឆ្អឹង៩៨នាក់, ជំងឺរលាកសួត៨៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១២៦នាក់, ជំងឺភ្នែក៨៦នាក់, ជំងឺសើរស្បែក១៣២នាក់, ជំងឺទឹកនោមផ្អែ១០៧នាក់, ជំងឺមាត់ធ្មេញ៧៣នាក់, អេកូសាស្ត្រ១៩២នាក់,ព្យាបាលរបួសនិងវះ កាត់តូច៤៩ និងជំងឺទូទៅ៣៦០០នាក់៕

ដកស្រង់ពី៖ Fresh News