Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង អបអរសាទរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ដែលឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាប៉េតង់ នៅប្រទេសបារាំង

  • Print

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានសម្ដែង នូវការអបអរសាទរ ចំពោះកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ដែលបានទទួលមេដាយ មាស១គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ ជាក្រុមអន្ដរជាតិ នៅប្រទេសបារាំង។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការយ៉ាងដូច្នេះថា «អបអរសារទរកីឡាប៉េតង់ កម្ពុជាឈ្នះមេដាយមាស ក្នុងការប្រកួតដណ្ដើម ពានរង្វាន់ជាក្រុមអន្តរជាតិ នៅប្រទេសនៅបារាំង។

ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ខ្ញុំយល់ថានេះ គឺពិតជាមោទនភាពជាតិយើង។

កម្ពុជារីករាយអបអរសាទរ ចំពោះវីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ដែលទទួលបាន មេដាយមាស១គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ ដណ្ដើមពានរង្វាន់ជាក្រុមអន្តរ ជាតិនៅប្រទេសបារាំង»។

សូមជម្រាបថា ក្រុមកីឡាការិនីប៉េតង់ ជម្រើសជាតិកម្ពុជា រួមមានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយផ្ដួលក្រុមកីឡា ការិនីម្ចាស់ផ្ទះបារាំង ឈ្នះមេដាយមាស និងពានធំផ្នែកនារី នៃព្រឹត្តិការណ៍ប្រកួត កីឡាប៉េតង់ពានរង្វាន់អន្ដរជាតិ Trophee L'Equipe លើកទី២ នៅប្រទេសបារាំង នារាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨។

នេះគឺជាមេដាយមាស និងពានទី៣ ដែលក្រុមកីឡាការិនី ប៉េតង់ជម្រើសជាតិកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍ កម្រិតពិភពលោកខាងលើ ក្រោយយកឈ្នះក្រុមកីឡា ការិនីម្ចាស់ផ្ទះបារាំង ដោយពិន្ទុ ១៣-៣ លើវិញ្ញាសានារី ៣នាក់ទល់នឹង ៣នាក់ ។

និយាយជារួម សម្រាប់វិញ្ញាសាផ្នែកនារីទាំង ៣ រួមមានវិញ្ញាសាឯកត្តជន, វាយគូ ២នាក់ទល់នឹង ២នាក់ និងវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់ គឺក្រុមកីឡាការិនីកម្ពុជា ដណ្ដើមបានជ័យលាភីលេខ១ គ្រប់វិញ្ញាសាទាំងអស់៕

ដកស្រង់ពី៖ Fresh News