Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ អន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា។

សន្និសីទអន្តរជាតិថ្នាក់ តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ត្រូវបានបង្កើតឡើងបន្ទាប់ពី មានការផ្តួចផ្តើមគំនិត រវាងសម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ឡឺវីត ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំង ឱសថក្លែងក្លាយរបស់ប្រទេស បារាំងកាលពីឆ្នាំ២០១៦កន្លងទៅនេះ។

សន្និសីទនេះ នឹងធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ដោយមានការអញ្ជើញចូល រួមពីមន្ត្រីពាក់ព័ន្ធនៃប្រទេស បារាំង ប្រទេសតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ឡាវ មីយ៉ាន់ ថៃ និងវៀតណាម រួមនិងចិន ព្រមទាំងអង្គការអន្តរជាតិ ចំនួន២០ផ្សេងទៀត។

សន្និសីទនេះធ្វើឡើង ដើម្បីរិះរកនូវយន្តការផ្សេងៗ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ចំពោះការ ចរាចរណ៍ឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាដ៏បារម្ភមួយ សម្រាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ ទន្លេមេគង្គដទៃទៀត។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កើតជាបញ្ហាសុខ ភាពសាធារណៈ សម្រាប់បណ្តាប្រទេស នានាលើសកលលោក និងនៅក្នុងតំបន់ ដែលទាមទារនូវការដោះ ស្រាយរួមគ្នា ដើម្បីទប់ស្កាត់នូវ ហានិភ័យសុខភាពដល់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រសួងសុខាភិបាលបាន សហការជាមួយគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រៀបចំសន្និសីទអន្តរ ជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱស ថក្លែងក្លាយ និងអន់គុណភាព» នេះឡើងជាការបង្ហាញនូវការយក ចិត្តទុកដាក់ខ្ពស់បន្ថែមទៀតរ បស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងឱសថអន់គុណ ភាពនៅក្នុងតំបន់ និងនៅក្នុងប្រទេស សំដៅរក្សាសុវត្ថិភាព នៃការប្រើប្រាស់ផលិតផល ឱសថជូនប្រជាជន។

លោក ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានដាក់ ចេញនូវយន្តការជាច្រើន ដើម្បីគ្រប់គ្រង ត្រួតពិនិត្យ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនៅក្នុងប្រទេសស។

យន្តការទាំងនោះរួមមាន៖

១. បង្កើតច្បាប់ស្តីពីការគ្រប់គ្រងឱសថ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ និងវិសោធនកម្មច្បាប់នេះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៧។

២. ការត្រួតពិនិត្យលើការផលិតក្នុងស្រុក ការនាំចូល និងចែកចាយឱសថ ដោយតម្រូវឲ្យមានការចុះ បញ្ជិកាឱសថគ្រប់ប្រភេទ ទាំងឱសថសម័យនិងបុរាណ រួមទាំងឱសថបំប៉នសុខភាពផង ទៅតាមច្បាប់គ្រប់គ្រងឱសថ និងគោលការណ៍អនុវត្ត របស់អាស៊ាន។

៣. ការចុះត្រួតពិនិត្យជាប្រចាំ នៅតាមឃ្លាំងឱសថ រោងចក្រផលិតឱសថ ឱសថស្ថាន ឬទីតាំងលក់ផលិតផល ឱសថនានា ព្រមទាំងចាត់វិធានការ តាមច្បាប់ជាធរមាន។

៤. ការចុះធ្វើការស្រាវជ្រាវ និងវិភាគគុណភាពផលិតផល ឱសថលើទីផ្សារជាប្រចាំ ដោយមានកិច្ចសហការ ជិតស្និទ្ធជាមួយអង្គការ អន្តរជាតិដៃគូ។

៥. ការបង្កើតមណ្ឌល ព័ត៌មានឱសថកម្ពុជា ដែលជាសមាជិកពេញសិទ្ធិ របស់មជ្ឈមណ្ឌលសហ ប្រតិបត្តិការអង្គការសុខ ភាពពិភពលោក ក្នុងការតាមដានសុវត្ថិភាពឱសថ (ADR Monitoring) ដែលមានទីតាំងនៅទីក្រុង UPPSALA នៃប្រទេសស៊ុយអែត ដើម្បីទទួល និងបញ្ជូនព័ត៌មានឱសថ ដែលត្រូវបានរកឃើញថា មានផលប៉ះពាល់សុខភាព ឬបង្កគ្រោះថ្នាក់ដល់ អាយុជីវិតមនុស្ស។

៦. ការបង្រ្កាបកន្លែងផលិត និងស្តុកទុកគ្រឿងសម្អាងគ្មានច្បាប់ អនុញ្ញាតពីក្រសួងសុខាភិបាល។

៧. ទន្ទឹមនឹងការរីកចម្រើនយ៉ាង ឆាប់រហ័សផ្នែកបច្ចេក វិទ្យាព័ត៌មាននៅកម្ពុជា យើងបានជួបប្រទះនូវ ការលក់ផលិតផលតាម online ដែលមួយចំនួនជា ផលិតផលគ្មានប្រភពច្បាស់លាស់ និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល ដែលអាចបង្កគ្រោះថ្នាក់ ដល់សុខភាពប្រជាពលរដ្ឋ ដែលក្រសួងកំពុង តែខិតខំលុបបំបាត់។

៨. ការលើកកម្ពស់ការយល់ ដឹងរបស់ប្រជាពលរដ្ឋ ជាកិច្ចការចាំបាច់ដែលបានអនុវត្ត និងត្រូវធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ នូវការប្រើប្រាស់ផលិតផល ឱសថក្លែងក្លាយ និងអន់គុណភាព។

៩. ពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីលុបបំបាត់ ឱសថក្លែងក្លាយ និងអន់គុណភាព៕

ដកស្រង់ពី៖ Fresh News