Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ផ្តល់អាវរងាជាង៦ពាន់អាវ ជូនកងកម្លាំងប្រដាប់អាវុធ២៦អង្គភាព ចំណុះយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ

  • Print

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បាននាំអាវរងារជាអំណោយរ បស់សម្តេចតេជោ មកចែកជូនអង្គភាព ចំណុះយោធភូមិភាគទី៣ ចំនួន២៦អង្គភាព ស្មើនឹង៦២០២អាវ។

នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បានថ្លែងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកចិត្តទុកដាក់ចំពោះយុទ្ធមិត្ត ដូចជា កូន ក្មួយ ចៅ របស់សម្តេច និងតែងតែបន្តយក ចិត្តទុកដាក់ចំពោះបញ្ហា សុខភាព អនាម័យ ការរស់នៅគ្រប់កងឯកភាព។

នាយឧត្តមសេនីយ៍បន្តថា សម្តេចតេជោ បានផ្តាំកងកម្លាំងទាំងអស់ ត្រូវខិតខំចូលរួមថែ រក្សាបូរណភាពទឹកដី តាមបណ្តាព្រំដែនគោក និងទឹក កម្លាំងថែរក្សាសន្តិសុខ នានាក្នុងមូលដ្ឋានផងដែរ។

លោកសង្កត់ធ្ងន់ថា «ផ្តើមចេញពីការយកចិត្តទុកដាក់ ដ៏ឧដុង្គឧត្តមរបស់សម្តេចតេជោ យើងជាកងកម្លាំងប្តេជ្ញាការពារ បូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋា ភិបាលស្របច្បាប់»៕

ដកស្រង់ពី៖ Fresh News