Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ស សុខា ដឹកនាំរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីពិធីបំបែកកំណត់ត្រាទូកង វែងជាងគេនៅលើពិភពលោក

  • Print

(ភ្នំពេញ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំរៀបចំសន្និសីតសារព័ត៌មាន ស្ដីពីពិធីបំបែកកំណត់ត្រាទូកង វែងជាងគេនៅលើពិភពលោក។

សន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង, លោក ងិន បាណាល់, លោក ខៀវ ភារិទ្ធ និងលោក តុប នេត ដែលសុទ្ធសឹងតែ ជាតួអង្គយ៉ាងសំខាន់ ក្នុងផ្ដួចផ្ដើមរៀបចំ ធ្វើទូកនេះឡើង។

ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានបញ្ជាក់ថា គិតចាប់តាំងពីដំណើរការសាងសង់ រហូតមកដល់លេចចេញ ជារូបរាងទូកជាស្ថាពរនេះ មានរយៈពេលជិត៧ខែមកហើយ ពោលមានចំនួន១៩២ថ្ងៃ។

បើតាមលោក ស សុខា ការធ្វើទូកងវែងជាងគេនេះ ដើម្បីសបញ្ជាក់ថា កូនខ្មែរពិតជារួមរួបសាមគ្គីគ្នា ដើម្បីបំបែកកំណត់ត្រាទូក មួយដែលវែងជាងគេនៅលើពិភពលោក និងចង់បង្ហាញអំពីសក្ដានុពល ទេសចរណ៍ជាច្រើន ផ្សេងទៀតផងដែរ។

សូមជម្រាបថា ពិធីបំបែកកំណត់ត្រាពិភពលោក នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលពិធីនេះនឹងធ្វើឡើង នៅតំបន់អ្នកលឿងត្រើយខាងកើត៕

ដកស្រង់ពី៖ Fresh News