Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកវិភាគចៅចាក់ស្មុក៖ ឪបក្សប្រឆាំងនៅកម្ពុជា ទទួលរងបណ្តាសាជាបន្តបន្ទាប់

  • Print

(ភ្នំពេញ)៖ បន្ទាប់ពីមរណភាពរបស់ព្រឹទ្ធសមាជិក ចន ម៉ាកខិន ដែលគេជឿថា ជាម៉ែឪបក្សប្រឆាំងនៅកម្ពុជា ឥឡូវនេះ ឪពីរនាក់ផ្សេងទៀត របស់អតីតបក្សប្រឆាំងនៅកម្ពុជាគឺ ដាណា រ៉ូរ៉ាបាគ័រ និង អេដ រ៉យ ដែលគេស្គាល់ថា ជាអ្នកដែលបានជួយ ជ្រោមជ្រែងទ្រទ្រង់ក្រុមប្រឆាំង តាំងពីក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣មក និងធ្វើចលនាដើម្បីឱ្យរដ្ឋបាលរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាញ់ឆ្នោតយ៉ាង អាម៉ាសក្នុងការបោះឆ្នោតសភាពាក់ កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។

ដាណា រ៉ូរ៉ាបាគ័រ និង អេដ រ៉យ ជាសមាជិកសភារបស់បក្សសាធារណរដ្ឋ បានចាញ់ឆ្នោតនៅក្នុងទឹក ដីរដ្ឋកាលីហ្វ័រញ៉ា ទីដែលមានប្រជាពល រដ្ឋខ្មែរច្រើនរស់នៅ។

តើនេះអាចជាថ្ងៃអង្សាមែនទែន សម្រាប់ក្រុមជនដែលមានគំនិត អាក្រក់ចង់បំផ្លាញកម្ពុជា ដែរឬទេ ឬក៏ពិតជាបណ្តាសាទេវតា រក្សាការពារកម្ពុជាមែនដែលជន ទាំងឡាយដែលមានគំនិតអាក្រក់ ចង់បំផ្លាញកម្ពុជាគឺត្រូវទទួល ផលកម្មជាក់ជាមិនខាន?

ដាណា រ៉ូរ៉ាបាគ័រ ពេលខ្លួនជាតំណាងរាស្ត្រ និង អេដ រ៉យ ពេលខ្លួនជាប្រធានគណៈ កម្មាធិការកិច្ចការ បរទេសរបស់សភា អាមេរិក គឺជាជនជាតិអាមេរិកកាំង ដែលបានយកតួនាទីរបស់ខ្លួន មកប្រើប្រាស់គាំទ្រ និងការពារក្រុមអ្នក នយោបាយប្រឆាំងក្បត់ជាតិ ដែលសង្ស័យថាជាអាយ៉ងរបស់ខ្លួន និងបង្ហាញពីចេតនាទុច្ចរិត ឥតអៀនខ្មាសប្រឆាំងដោយផ្ទាល់ ចំពោះគណបក្សប្រជាជនកម្ពុជា និងជាពិសេសបានប្រកាស ជាសាធារណៈប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងការអភិវឌ្ឍ។

គេនៅចាំថា នៅក្រោយពេលមានព្រឹត្តិការណ៍ ថ្ងៃទី៥ និងទី៦ ខែកក្កដា កម្លាំងគណបក្សហ៊្វុនស៊ិនប៉ិច ដែលស្មោះត្រង់នឹងសម្តេចព្រះ នរោត្តម រណឫទ្ធិ ដឹកនាំ ដោយ ញឹក ប៊ុនឆៃ បានបន្តការតស៊ូយោធានៅតំបន់អូរស្មាច់ និងតំបន់ផ្សេងទៀត នៅជាប់នឹងព្រំដែនខ្មែរថៃ គឺតំណាងរាស្ត្រ ដាណា រ៉ូរ៉ាបាគ័រ នេះបានចេញមុខជាចំហរ គាំទ្រលើចលនាទាំងនេះ ប្រឆាំងនឹងរដ្ឋាភិបាល។

ក្រោយមកក៏បានបង្ហាញការ គាំទ្រេពេញទំហឹងចំពោះ សម រង្ស៊ី និង កឹម សុខា ធ្វើជាបក្សប្រឆាំងនៅកម្ពុជាថែមទៀត។

ដាណា រ៉ូរ៉ាបាគ័រ បានចូលរួមយ៉ាងសកម្មក្នុង សកម្មភាពនយោបាយរបស់ ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា ប្រឆាំងនឹងកម្ពុជា ហើយចុងក្រោយនេះបានជួយគាំទ្រ សម រង្ស៊ី យ៉ាងពេញទំហឹង និងរិះគន់ព្រមទាំងទាមទារឱ្យសម្តេចតេជោ ហ៊ុន សែននិងគណបក្សប្រជាជន កម្ពុជាដែលទទួលបានការគាំទ្រតាមរយៈការ បោះឆ្នោត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ចុះចេញពីតំណែងទៅវិញ។

ចំណែកអតីតប្រធាន គណៈកម្មាធិការកិច្ចការបរទេស អេដ រ៉យ បានចេញមុខបំផ្លាញមុខមាត់កម្ពុជា ទាមទារ ឱ្យដាក់ទណ្ឌកកម្មផ្សេងៗ ប្រឆាំងនឹងកម្ពុជាក្រោយពីផែន ការបដិវត្តន៍ពណ៌ដែលពួក ខ្លួនគាំទ្ររៀបចំត្រូវបាន បែកការណ៍ ហើយគណបក្សសង្គ្រោះជាតិ អង្គការចាត់តាំងផ្នែក នយោបាយបដិវត្តន៍ពណ៌ត្រូវបានរំលាតតាម អំណាចសាលដីការបស់តុលាការ កំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។

ហេតុអ្វីបានជាដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ ចូលរួម និងគាំទ្រយ៉ាងសកម្មក្នុងយុទ្ធ នាការបំផ្លាញកម្ពុជារបស់ សម រង្ស៊ី និងក្រុម កឹម សុខា? នោះក៏គឺដោយសារតែ ដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ គឺជាឪម៉ែរបស់ក្រុមប្រឆាំងនៅកម្ពុជា។

ប៉ុន្តែអ្វីដែលគេអាចមើល ឃើញគឺដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ ជួយក្រុមប្រឆាំងនៅកម្ពុជា ក៏ព្រោះតែពួកគេមើលឃើញថា ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅរដ្ឋកាលីហ្វ័រនីញ៉ាដែលខ្លួន ឈរជើងមានច្រើន និងជាសំឡេងមួយដែល អាចធ្វើឱ្យខ្លួនជាប់ឆ្នោតនអង្គុយកាន់តំណែង នៅសភាបាន។

ដូច្នេះហើយបានជា ដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ ត្រូវចាប់ឱ្យបាននូវក្រុមប្រឆាំង ដើម្បីអនុវត្តគោលនយោបាយ អាណានិគមនិយមបែបថ្មីផង និងទាក់ទាញការគាំទ្រពីបងប្អូន អនិកជនខ្មែរបង្ហាញថាខ្លួនមាន ចេតនាស្មោះត្រង់គិតគូរ ពីប្រទេសជាតិកម្ពុជា និងដើម្បីស្វែងរកការគាំទ្រ ខ្លួនសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្ររបស់ខ្លួនផង។

បើមិនមានផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួននៅពីក្រោយខ្នងទេ ទំនងជាជនជាតិអាមេរិកាំងទាំងនេះ មិនបានព្យាយាមក្នុងការ ធ្វើសកម្មភាពទាំងបំពាន និងព្យាយាមជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជា និងគាំទ្រកម្លាំងម្ខាង ដើម្បីវាយប្រហារ និងប៉ងផ្តួល រំលំរបបដឹកនាំស្របច្បាប់ តាមបដិវត្តន៍ពណ៌ ដែលខ្លួនធ្វើបានសម្រេច នៅនៅមជ្ឈិមបូព៌ា ឬនៅអតីតប្រទេស នៃសហសូវៀតនោះឡើយ។

ការចាញ់ឆ្នោតបាត់បង់អាសនៈ សភារបស់ដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ នៅពេលនេះបានបង្ហាញ ឱ្យយើងដឹងថា

ទី១) ការគាំទ្រក្រុមប្រឆាំង នៅសហរដ្ឋអាមេរិក ជាពិសេសនៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលមានពលរដ្ឋខ្មែររស់នៅ ច្រើនជាងគេបានធ្លាក់ចុះ និងកាន់តែបាត់បង់ទៅៗ ដែលជាហេតុនាំឱ្យសំឡេង ដែលគាំទ្ររូបគាត់ក៏បានបាត់ បង់ពោលគឺទាំងឪបក្សប្រឆាំង និងអាយ៉ងរបស់ ខ្លួននៅកម្ពុជា បានចាញ់យ៉ាងអាម៉ាស់បំផុត ទាំងលើសមរភូមិនៃការ គាំទ្រនៅក្នុងប្រទេស និងនៅក្រៅប្រទេស។

ទី២) មិនត្រឹមតែពលរដ្ឋខ្មែរនៅ ក្នុងប្រទេសទេដែលដកសេចក្ ទុកចិត្តចំពោះក្រុមប្រឆាំង នៅកម្ពុជា សូម្បីតែពលរដ្ឋខ្មែរនៅក្រៅ ប្រទេសក៏បានដកសេចក្តីទុក ចិត្តពីក្រុមប្រឆាំងដែលកំពុងរត់ចោលស្រុក និងចៅហ្វាយរបស់ពួក គេដែរព្រោះថា ពួកគេធ្វើនយោបាយយូរទៅគឺ មានតែផែនការបំផ្លាញជាតិ និងកុហកបោកប្រាស់គ្រប់រឿង។

ទី៣) ពលរដ្ឋខ្មែរនៅកាលីហ្វ័រនីញ៉ាលែងគាំទ្រ ដាណា រ៉ូរ៉ាបាគ័រនិងអេដ រ៉យ ពីព្រោះគេដឹងថាជនទាំង នេះហើយ ដែលនៅពីក្រោយបក្សប្រឆាំង និងអាចជាមេគំនិតដ៏សំខាន់ នៃផែនការបដិវត្តន៍ពណ៌ប្រឆាំង កម្ពុជាប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន។

ទី៤) បេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់បុរី ញូយ៉ក និងបានជួបជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរជាង ១០០០ នាក់គឺបានផ្តល់ព័ត៌មាន ពិតអំពីកម្ពុជាដែលធ្វើ ឱ្យបងប្អូនខ្មែរមួយចំនួនដែលត្រូវបានក្រុមប្រឆាំងបោកប្រាស់ ភូតកុហក ដឹងការពិត និងឃើញថាអ្វីដែល សម រង្ស៊ី ក្រុម កឹម មនោវិទ្យា រួមនឹង ដាណា រ៉ូរ៉ាបាគ័រ បានដើរបរិហារកម្ពុជា គឺជាការលាបពណ៌ខុសពីការពិត និង មានចេតនាបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលកម្ពុជាមាន។

កត្តាទាំងនេះហើយដែល ធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួន ធំដែលធ្លាប់តែគាំទ្រក្រុម អ្នកនយោបាយទាំងនេះ បានដកខ្លួនចេញ និងឈប់គាំទ្រកម្លាំងន យោបាយអនាធិបតេយ្យទាំងនេះតទៅទៀត ដែលបានធ្វើឱ្យ ដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ ដែលមានគំនិតចង់បំផ្លាញសេចក្តីសុខរបស់ជាតិ និងប្រជាជនកម្ពុជាត្រូវ ទទួលរងបរាជ័យយ៉ាងអាម៉ា ស់បំផុតនៅពេលនេះ។

អតីតមេដឹកនាំខ្មែរក្រហមជា ច្រើនទៀតដែរដែល ជាអ្នកបានជេរប្រមាថ និងប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន យ៉ាងខ្លាំងក្លា តែទីបំផុតត្រូវបាន បរាជ័យយ៉ាងអាម៉ាសខ្លះស្លាប់ខ្លួន និងខ្លះទៀតកំពុងជាប់គុក ហើយវាសនារបស់ក្រុមអ្នកប្រឆាំង និងចៅហ្វាយនាយរបស់ខ្លួននៅពេលនេះ ក៏មិនខុសនឹងនឹងក្រុម ខ្មែរក្រហមទាំងនេះដែរ ខ្លះចាញ់ឆ្នោតយ៉ាង អាម៉ាស់ជាច្រើនអាណត្តិ ខ្លះរត់ ចោលស្រុក ខ្លះជាប់គុក និងខ្លះទៀតស្លាប់បាត់បង់ជីវិត។

ជាមួយគ្នានេះ ក្រុមកម្លាំងនយោបាយ ប្រឆាំងទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកបាន បែកបាក់គ្នា និងចែកចានចែកឆ្នាំងបាន ជាធ្វើឱ្យការគាំទ្រលើដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ ធ្លាក់ចុះ បាត់តំណែងជាសមាជិកសភាយ៉ាងដូច្នេះ។

តើនេះអាចជាបណ្តាសាទេវតាឬទេ?

ដកស្រង់ពី៖ Fresh News