Social Network

វិទ្យាស្ថានជាតិសង្គមកិច្ច ចាបន់ដៃគូជាមួយសាកលវិទ្យាល័យ១របស់កូរ៉េ ផ្តោតលើការថែទាំមនុស្សចាស់ ឲ្យកាន់តែល្អប្រសើរថែមទៀតនៅកម្ពុជា

(ភ្នំពេញ)៖ វិទ្យាស្ថានសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខា ជាមួយ និងសកលវិទ្យាល័យ គន់យ៉ាងសៃប៊ររបស់កូរ៉េ ផ្តោតលើការថែទាំមនុស្សចាស់ ឲ្យកាន់តែល្អប្រសើរ ថែមទៀតនៅកម្ពុជា តាមរយៈការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងអភិវឌ្ឍន៍កម្មវិធីសិក្សា។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាអន្តរជាតិលើកទី១ របស់វិទ្យាស្ថានជាតិសង្គមកិច្ច និងសកលវិទ្យាល័យ គន់យ៉ាងសៃប៊ររបស់កូរ៉េ ក្រោមវត្តមាន របស់លោក សយ ស៊ីផុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងភាគីកូរ៉េដោយ លោកស្រីសាស្ត្រាចារ្យ យ៉ុង សុក គីម នាយិកាសាកលវិទ្យាល័យ គន់យ៉ាងសៃប៊រ កូរ៉េ រួមជាមួយនឹងមន្ត្រី ក្រសួងសង្គមកិច្ចនិងមន្រ្តីពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។

នៅក្នុងអនុស្សារណៈយោគយល់គ្នារវាង វិទ្យាស្ថានសង្គមកិច្ចនិងសកលវិទ្យាល័យ គន់យ៉ាងសៃប៊រនេះ គ្រឹះស្ថានទាំងពីរបានយល់ ព្រមស្របតាមលក្ខខណ្ឌមួយចំនួនដូចជា បង្កើតនូវការងារដ៏ស្អិតរមួតមួយ។

បើកចំហរនៅសក្តានុពល រៀងៗខ្លួនសម្រាប់ការរួមគ្នា ក្នុងការអភិវឌ្ឍសុខមាលភាព សង្គមដោយផ្ដោតសំខាន់ លើការអភិវឌ្ឍថែទាំមនុស្សចាស់ តាមរយៈការសិក្សាស្រាវជ្រាវ បណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ កម្មវិធីសិក្សា។

ស្ថាប័នទាំងពីរនឹងធ្វើការផ្លាស់ ប្ដូរទៅវិញទៅមកនូវសម្ភារៈ ឧបទេ្ទសសិក្សា និងសេវាកម្ម។កិច្ចព្រមព្រៀងលក្ខណៈ បច្ចេកទេសនិងកិច្ចព្រមព្រៀង លើអនុសារណៈយោគយល់ គ្នានឹងត្រូវបានធ្វើវិសោធនកម្ម និងបន្ថែមអត្ថប្រយោជន៏ តាមរយៈកិច្ចព្រមព្រៀង ដោយឡែករវាងស្ថាប័នទាំងពីរផងដែរ។ នៅក្នុងពិធីចុះហត្ថលេខានេះ ក៏មានបើកសិក្ខាសាលា រវាងវិទ្យាស្ថានជាតិសង្គមកិច្ច និងសកលវិទ្យាល័យ គនើយ៉ាងសៃប៊រ ដើម្បីឱ្យមនុស្សចាស់មាន ជីវិតកាន់តែប្រសើរនៅក្នុង ប្រទេសកម្ពុជាតាមរយៈ ការចែករំលែកការអប់រំតាម ប្រព័ន្ធអនឡាញសម្រាប់ គ្រប់គ្រងថែទាំមនុស្សចាស់។

ហើយនេះគឺជាឱកាសមួយ សម្រាប់វិទ្យាស្ថានសង្គមកិច្ច និងសាកលវិទ្យាលមក ពីកូរ៉េមួយនេះ នៅក្នុងការចាប់ផ្ដើម នូវកិច្ចសហប្រតិបត្តិការដែលនាំទៅរក រូបរាងនូវកម្មវិធីសិក្សាអប់រំ ដើម្បីជាប្រយោជន៍ នៃការអភិវឌ្ឍន៍រួមគ្នា។

លោក សយ ស៊ីផុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានឲ្យដឹងថា ការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍រួមគ្នា ធ្វើការផ្លាស់ប្ដូរទៅវិញទៅមកលើ សម្ភារៈសិក្សាហើយ សាកលវិទ្យាល័យទាំងពីរបាន បង្កើតនេះជាការអប់រំតាម ប្រព័ន្ធអនឡាញសម្រាប់ គម្រោងការគ្រប់គ្រង ថែទាំមនុស្សចាស់ សម្រាប់បុគ្គលជំនាញ គ្រប់គ្រងក្នុងប្រទេសកូរ៉េ។

លោកបានបន្តថា វិទ្យាស្ថាទាងពីរនឹងធ្វើការ ចែករំលែកការងារទាំងនេះ ជាមួយទៅវិញទៅមក ដើម្បីមនុស្សចាស់កម្ពុជា ក្នុងគោលដៅធ្វើឱ្យ ប្រសើរឡើង នូវសុខមាល ភាពរបស់មនុស្សចាស់៕

 

ដកស្រង់ពី៖  Fresh News