Social Network

សម្តេចហ៊ុនសែន បញ្ជាឲ្យយកឡានទាហាន ១៥០ គ្រឿង ដឹកពលករខ្មែរ នៅប៉ោយប៉ែត

ភ្នំពេញ៖ អាជ្ញាធរក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ សម្តេចហ៊ុនសែន បានបញ្ជា ឲ្យក្រសួងការពារជាតិ បញ្ចេញរថយន្តយោធាចំនួន ១៥០ គ្រឿង ចេញអន្តរាគមន៍ ទៅដឹកពលករខ្មែរ ដែលអាជ្ញាធរថៃ បានចាប់បញ្ជូន មកឲ្យកម្ពុជាវិញ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

របាយការណ៍ នគរបាលច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ចាប់តាំងពីរសៀល ថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ការបញ្ជូនពលករខ្មែរ ត្រឡប់មកមាតុភូមិវិញ ដោយអាជ្ញាធរថៃ គឺមានសភាពគំហុកខ្លាំង និងមិនសមស្រប ព្រោះត្រូវចាប់ញាត់ណែនដូចកន្តំ ហើយដឹកតាមរថយន្តទ្រុងសំណាញ់ និងរថយន្តដឹកទំនិញ មកទម្លាក់នៅច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ទាំងយប់ទាំងថ្ងៃ ដែលមានចំនួន មិនតិចជាង ១០.០៩២ នាក់ ហើយចំនួននេះ កើនបន្តទៀត ព្រោះអាជ្ញាធរថៃ នៅតែចាប់បញ្ជូនមកទៀត៕

ដកស្រង់ចេញពីគេហទំព័រCEN