Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋ១២គ្រួសារប្រកបរបររត់ទូកដ ទទូចសុំឲ្យអាជ្ញាធរស្រុកសៀមបូក ខេត្តស្ទឹងត្រែងដោះស្រាយ ខណៈអាជីវកម្មរបស់ពួកគាត់បានបញ្ឈប់បែរមានម្ចាស់ថ្មីចូលមកជំនួស

  • Print

(ស្ទឹងត្រែង)៖ អ្នកភូមិស្រែក្រសាំង និងភូមិកោះព្រះចំនួន១២គ្រួសារ ដែលប្រកបរបរទូកដ ទទូចសុំឲ្យអាជ្ញាធរឃុំ ក៏ដូចជាអភិបាលស្រុកសៀមបូក ខេត្តស្ទឹងត្រែង ឲ្យជួយដោះស្រាយបញ្ហា អាជីវកម្មទូកដរបស់ពួកគាត់ ដែលត្រូវបានបញ្ឈប់ ខណៈមានម្ចាស់អាជីវកម្ម ទូកដថ្មីមកដំណើរការជំនួស។

លោក យ៉ុន សាវៀន ប្រជាពលរដ្ឋរស់នៅភូមិស្រែក្រសាំង ជាតំណាងក្រុមទូកដភូមិស្រែក្រសាំង និងកោះព្រះ បានរៀបរាប់កាលពីថ្ងៃទី១១ ខែមករា កន្លងទៅនេះថា ពួកគាត់បានប្រកបរបរទូកដនេះ មានរយៈពេលជាង១០ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩៨មកម៉្លេះ ដោយពួកគាត់មានទូកចំនួន៤ម្ចាស់ ចែកជា២ក្រុម មួយក្រុមមាន២ទូក សម្រាប់ចម្លងភ្ញៀវពីស្រែក្រសាំង ទៅកោះព្រះ និងមួយក្រុមទៀតមាន២ទូកដូចគ្នា គឺចម្លងភ្ញៀវពីកោះព្រះ មកស្រែក្រសាំង។

លោកបានបន្តថា រៀងរាល់ឆ្នាំពួកគាត់តែងតែប្រមូលថវិកា ពីក្រុមទូកដរទាំង៤ម្ចាស់ ចំនួន៦លានរៀល ដើម្បីបង់ជូនអាជ្ញាធរឃុំ-ស្រុក មិនដែលខានឡើយ។ ស្រាប់តែនៅថ្ងៃទី០៧ ខែមករា កន្លងទៅនេះ ក៏ឃើញមានម្ចាស់អាជីវកម្មថ្មីឈ្មោះ ម៉េង លាងគ្រី មកដំណើរការចម្លងភ្ញៀវ ដោយបញ្ជាក់ថា មានលិខិតអាជីវកម្ម ដែលអនុញ្ញាតឲ្យប្រកបអាជីវកម្មដោយលោក ថោង ស្រាន់ អភិបាលស្រុកសៀមបូក។

បងស្រីម្ចាស់ទូកដរកំពង់ដរកោះព្រះ បានរៀបរាប់ឱ្យដឹងដែរថា ការដែលអាជ្ញាធរបញ្ឈប់ពួកគាត់ មិនឱ្យដំណើរការប្រកបរបរទូកដនេះ គឺមិនមានការជូន ដំណឹងជាមុននោះទេ គឺនៅថ្ងៃទី០៧ ខែមករា ក៏មានឃើញវត្តមានទូកដថ្មីមកដំណើរការ ហើយមានមន្រ្តីសាលា ស្រុកសៀមបូក ចំនួន២នាក់ មកប្រាប់ពួកគាត់ថា ឈប់មិនឱ្យដំណើរ ការតទៅទៀតទេ។

ពាក់ព័ន្ធនិងករណីនេះ លោក ថោង ស្រាន់ អភិបាលស្រុកសៀមបូក បានឱ្យដឹងថា ដោយមានការសំណូមពរទូរទាំងឃុំកោះព្រះ ឱ្យរដ្ឋបាលស្រុកសៀមបូក ឱ្យរកទូកឱ្យបានធំសម្រាប់ឆ្លងឡាន និងគោយន្តក៏នឹងងាយស្រួលក្នុងការកាត់បន្ថយថវិកា និងពេលវេលា ក្នុងការដឹកសម្ភារ ក៏ដូចជាកសិផលផ្សេងៗ ទៅមក។

ដូច្នេះក្រោយពីមានការ សំណូមពរអាជ្ញាធរឃុំ ក៏បានយកសំណើរនេះ មកដាក់ជូនរដ្ឋបាលស្រុក ដើម្បីដោះស្រាយហើយទិសដៅរបស់ស្រុក គឺកែលម្អរជីវភាព ឱ្យល្អប្រសើរជាងមុន សុវត្ថិភាពជាងមុន។

ដូច្នេះរដ្ឋបាលស្រុក បានប្រជុំសម្រេចលើកិច្ចការ និងក៏បានទៅរកដៃគូបានប្រថុយប្រថាន ដោយសារមានការសំណូមពរនេះ ក៏សាកល្បងមើល បើកើតឬមិនកើតក៏ឈប់វិញ តែក្នុងរយះពេល១ឆ្នាំ។

នេះគឺមិនមែនគិតតែប្រយោជន៍ និងមុខមាត់ឃុំនោះទេ តែក៏គិតគូពីការខាតចំណេញ របស់អ្នករកស៊ីដែរ។ លោកបានបន្ថែមទៀតថា អញ្ចឹងក្នុងនាមថ្នាក់ដឹកនាំមូលដ្ឋាន គឺសំលឹងទៅយ៉ាងម៉េចឲ្យកែលម្អរជីវភាពប្រជាជនតាមប្រសាសន៍ របស់សម្តេចតេជោ ដោយជានិច្ចកាល តែងតែគិតគូពីប្រជាជនជាធំ។

បើតាមច្បាប់ដែលទាក់ទងទៅ និងការបម្រើសេវ៉ា កម្មដាធារណៈនេះ គឺគ្មានកម្មសិទ្ធិផ្តាច់មុខនោះទេ អញ្ចឹងការពិនិត្យឃើញថា អ្វីដែលល្អជាងប្រសើរជាង អភិវឌ្ឍន៍ជាង គឺអាចជួយសម្រាលដល់ប្រជាជនជាងមុន។

លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា សុំឱ្យក្រុមទូកដរទាំងពីរ ក្រុមចំនួន១២គ្រួសារ ឱ្យត្រៀមខ្លួនសម្រាប់ឆ្នាំ ក្រោយបើសិនពួកគាត់អនុវត្ត បានល្អជាងម្ចាស់អាជីវកម្មសព្វថ្ងៃ៕

ដកស្រង់ពី៖ Fresh News