Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន៖ ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាព​របស់កម្ពុជា

  • Print

(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទឹកដីអង្គរ ខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោក ម៉ូហាម៉េដ យូសុហកាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។

បើតាមការឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបនេះ លោក ម៉ូហាម៉េដ យូសុហកាឡា បានសម្ដែងនូវការអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ APPF និងព្រឹត្តិការណ៍ ACC បានទទួលជោគជ័យ យ៉ាងត្រចះត្រចង់ នាពេលកន្លងទៅនេះ។

លោកក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ដែលបានទទួល រាក់ទាក់ស្វាគមន៍ ក្នុងការទទួល ប្រតិភូរបស់លោក។

ក្នុងន័យនេះ លោកក៏បានជម្រាបជូន សម្ដេចផងដែរថា លោកបានដឹកនាំគណៈ ប្រតិភូមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីទាំងពីរ គឺ APPF និង ACC និងដើម្បីមករៀនសូត្រ និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។

លោក ម៉ូហាម៉េដ យូសុហកាឡា បញ្ជាក់បន្ថែមថា នេះគឺជាសកម្មភាព មួយដើម្បីឆ្លុះបញ្ចាំង និងចូលរួមធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ នៅក្នុងខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូត៦០ឆ្នាំ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រតិភូរបស់ឥណ្ឌូនេស៊ី ដែលបានចូលរួមក្នុងកិច្ចប្រជុំទាំងពីរ របស់កម្ពុជា។

សម្ដេចបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានទំនាក់ទំនងល្អ និងជាទីមោទនៈផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពរបស់កម្ពុជា នាពេលនោះឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំជីម១ និងជីម២ នៅប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាធ្វើជាសហប្រធាន នៃសន្និសីទក្រុងប៉ារីសផងដែរ។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ដែលកន្លងមកបានជួយដល់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងជួយដល់កម្ពុជា ជាពិសេសនិស្សិតកម្ពុជា ដែលបានទៅរៀននៅឥណ្ឌូនេស៊ី ហើយបានត្រលប់ មកធ្វើការបម្រើប្រទេសជាតិ។

ឆ្លៀតឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះអារម្មណ៍របស់លោក ម៉ូហាម៉េដ យូសុហកាឡា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ធ្វើឲ្យការរៀបចំចាប់ផ្ដើមក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅទីក្រុងសៀមរាបនេះ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់៕

ដកស្រង់ពី៖ Fresh News