Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប ចេញសេចក្តីប្រកាសជាផ្លូវការថា គិតត្រឹមថ្ងៃទី៤ នៃការចុះបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានគណបក្សចំនួន៧ចូលរួម

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសផ្លូវការមួយ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ដោយបញ្ជាក់ថា រយៈពេល៤ថ្ងៃ ពោលគិតត្រឹមថ្ងៃទី៤ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គឺមានគណបក្សនយោបាយចំនួន៧ហើយ ដែលបានមកចុះឈ្មោះ និងបញ្ជីបេក្ខជន ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

គណបក្សចំនួន៧ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ុនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សឆន្ទៈខ្មែរ គណបក្សរួបរួមជាតិ និងគណបក្សសញ្ជាតិកម្ពុជា។

សូមជម្រាបថា គ.ជ.ប បានចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

ការចុះឈ្មោះបោះឆ្នោតនេះ មានរយៈ១៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ (មានរយៈពេល១៣ថ្ងៃ ដោយមិនរាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្លូវការ)។

អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង ដែលមានសមាជិក សរុបចំនួន ១១,៥៧២នាក់ ទូទាំងប្រទេស៕

ដកស្រង់ពី៖ Fresh News