Social Network

​កម្ពុជា ស្វាគមន៍​ប្រតិភូ​ធុរកិច្ច វិស័យ​កសិកម្ម​នៃ​ខេត្ត​លាវនិញ ដើម្បី​សិក្សា​ពី​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​បង្កើន​សកម្មភាព​វិនិយោគ!

(ភ្នំពេញ)៖ មេដឹកនាំខាងផ្នែកធុរកិច្ចរបស់ប្រទេសកម្ពុជា មានកិត្តិយសក្នុងការស្វាគមន៍ ចំពោះ គណៈប្រតិភូធុរកិច្ចមកពីខេត្តលាវនិញ ប្រទេសចិន ដែលរួមមាន នាយកប្រតិបត្តិក្រុមហ៊ុន និង មន្រ្តីក្នុងជួររដ្ឋាភិបាល ដើម្បីពិភាក្សាអំពីឱកាសអាជីវកម្មខាងផ្នែកកសិកម្ម និងជួបជាមួយដៃគូពាណិជ្ជកម្មកម្ពុជា ដ៏មានសក្តានុពល ខណៈដែលព្រឹតិ្តការណ៍នេះ បានធ្វើឡើង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩ នៅឯសណ្ឋាគារ Grand Duke។

មន្ទីរពាណិជ្ជកម្ម ខេត្តលាវនិញ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងក្រុមហ៊ុន Sunwah Group បានរៀបចំនូវព្រឹត្តិការណ៍ខាងលើនេះ ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ទៅលើឱកាស និងធ្វើឲ្យមានដំណើរការឡើងវិញ នៃឧស្សាហកម្មចាស់ ដែលមានមូលដ្ឋានស្ថិតនៅតំបន់ភាគឦសានប្រទេសចិន ក៏ដូចជាបរិយាកាសសេដ្ឋកិច្ចអំណោយផល ដែលកំពុងបង្ហាញនូវឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅវិញ ទៅមកជាមួយដៃគូថ្មី។

ព្រឹត្តិការណ៍នេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដែលដឹកនាំដោយលោកបណ្ឌិត Jonathan Koon-shum Choi ប្រធានក្រុមហ៊ុន Sunwah Group ដើម្បីប្រើប្រាស់ធនធាន របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ ក្នុងការជួយដល់បណ្តាប្រទេស ដែលចូលរួមក្នុងគម្រោង «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ក្នុងការ សហការជាមួយខេត្តលាវនិញ ដើម្បីអត្ថប្រយោជន៍ទៅវិញទៅមក។

ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ នឹងអាចឲ្យសហគ្រាសពាណិជ្ជកម្មក្នុងតំបន់ទាំងពីរ បង្កើនការយល់ដឹង កាន់តែច្រើនអំពីគ្នាទៅវិញទៅមក និងការផ្គត់ផ្គង់តម្រូវការ រួមទាំងសមត្ថភាព របស់ភាគីនីមួយៗ ក្នុងគោលដៅបង្កើតភាពជាដៃគូអាជីវកម្មថ្មី។ គណៈប្រតិភូ មានចំណាប់អារម្មណ៍ចង់ពង្រីកឱកាស អាជីវកម្មខាងផ្នែកកសិកម្ម និងភាពជាដៃគូ រវាងខេត្តលាវនិញ និងប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា។

ស្ថិតក្នុងបរិបទនេះ រួមជាមួយនឹងគំនិតផ្តួចផ្តើម «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ធើ្វឲ្យព្រឹត្តិការណ៍នេះ បានផ្តល់ជាវេទិកាសម្រាប់ប្រធានក្រុមហ៊ុន និងមន្រ្តីនៃភាគីទាំងពីរ បានរៀននិងពិភាក្សាពីការពង្រីក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក និងដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម។

លោក Johnson Choi បានថ្លែងថា «ដោយសារប្រទេសចិន និងប្រទេសកម្ពុជា មានទំនាក់ទំនង ជាប្រពៃណីដ៏យូរអង្វែង រឹងមាំ និងជាមិត្តភាពនោះ ខ្ញុំជឿជាក់ថា គោលបំណងរួមនៃព្រឹត្តិការណ៍នេះ នឹងបង្កើតនូវឱកាសអាជីវកម្ម, ទំនាក់ទំនងស៊ីជម្រៅខាងផ្នែកពាណិជ្ជកម្ម និងបង្កើតដៃគូអាជីវកម្មរួមគ្នា ដើម្បីពង្រីកការអភិវឌ្ឍសេដ្ឋកិច្ច និងការរីកចំរើន សម្រាប់ភាគីទាំង២ គឺខេត្តលាវនិញ និងប្រទេសកម្ពុជា»។

លោកបានបន្ថែមទៀតថា «ការវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា មានជំហររឹងមាំ ក្នុងការបង្កើតសម្ព័ន្ធភាពអាជីវកម្មឲ្យកាន់តែរឹងមាំ ជាមួយដៃគូវិនិយោគខេត្តលាវនិញ។

សេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងខេត្តលាវនិញ បានត្រៀមខ្លួន រួចជាស្រេច សម្រាប់កំណើន ក្នុងការពង្រីក និងជំរុញ លើការវិនិយោគ ក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យដទៃ ឲ្យកាន់តែខ្លាំង មានសក្ដានុពលបន្ថែមទៀត»៕










ដកស្រង់ពិ៖ Fresh News