ភ្នំពេញ៖លោក គឹម សន្តិភាព និង លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយលោក ស៊ុន ឆ័យ តំណាងគណបក្សភ្លើងទៀននៅទីស្តីការក្រសួងយុត្តិធម៌។ជំនួបនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ។
Read more: អ្នកច្បាប់ផ្អែកលើទិដ្ឋភាពច្បាប់ចំនួនពីរចំណុច...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ ប្រទេសកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតបារំាំង លោក Jacques Pellet និងឯកអគ្គរដ្ឋទូតជប៉ុន លោក Masahiro Mikami បានចូលរួមជាមួយអ្នកសារព័ត៌មាន និងសមាជិកនៃក្រុមអង្គទូតនានា នៅទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មាន ក្នុងសម័យសង្គ្រាម ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក។
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ក្រោមអធិបតីភាពរបស់ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
Read more: ព្រឹកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន...
ភ្នំពេញៈ លោក ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅពេលដែលមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការអនុវត្តច្បាប់ ប្រឆាំងការជួញដូរសត្វព្រៃ ក្នុងស្រុក នឹងឆ្លងដែននៅកម្ពុជា ថា កម្ពុជាមានជីវៈចម្រុះប្រមាណជិត ៥.០០០ ប្រភេទ ។
ភ្នំពេញ ៖ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៩ ថ្ងៃទី៣ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវ ដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ច ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយចៀសវាងផ្សាយព័ត៌មាន បំភ្លៃការពិត ធ្វើឲ្យសាធារណជន បាត់បង់ជំនឿទៅលើព័ត៌មាន។
Read more: សម្ដេចតេជោ អំពាវនាវអ្នកព័ត៌មាន អនុវត្តភារកិច្ចតាមវិជ្ជាជីវៈ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការសាងសង់ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានលោកស្រី ញ៉ែម សាខន ស ខេង ធ្វើជាប្រធាន។
Read more: សម្ដេច ស ខេង បង្កើតគណៈកម្មការ សាងសង់ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង...
រាជធានីភ្នំពេញ ៖ តាមគម្រោងអញ្ជើញទៅសហរដ្ឋអាមេរិក នៅពេលខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកដែលជាអ្នកគាំទ្រ សម្ដេចកុំធ្វើបាតុកម្មតបតទៅនឹងគម្រោងរបស់ក្រុមប្រឆាំងធ្វើបាតុកម្ម សម្ដេចនៅអាមេរិក ។
Read more: សម្តេចតេជោ ៖ សូមអ្នកគាំទ្រខ្ញុំ កុំធ្វើបាតុកម្មតបត...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះបើសិនជារាជរដ្ឋាភិបាល មិនមានចំណាត់ការឱ្យបានល្អ លើការគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ នឹងមិនអាចធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានដើរលេងកម្សាន្តសប្បាយ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ កន្លងទៅនេះនោះទេ
Read more: សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានចំណាត់ការល្អលើការគ្រប់គ្រងជំងឺកូវីដ១៩នោះទេ...
(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការធ្វើកំណែទម្រង់ និងទំនើបកម្មវិស័យអប់រំជា បន្តបន្ទាប់ដោយគ្មានឈប់ឈរដើម្បីដើរឱ្យទាន់សាកលភាវូបនីកម្ម និង វិស័យអប់រំទូទាំងពិភពលោកដោយសម្តេចចាត់ទុកវិស័យអប់រំគឺជាវិស័យអាទិភាពសម្រាប់បង្កើត ធនធានមនុស្សរបស់ជាតិ ។
Read more: ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឱ្យមានការធ្វើកំណែទម្រង់និងទំនើបកម្មវិស័យអប់...
(ភ្នំពេញ)៖ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ មានសារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន៖ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ គេហទំព័រ និងភ្នាក់ងារអន្តរជាតិ ព្រមទាំងសមាគមអ្នកសារព័ត៌មានចំនួន១,៩៣៦ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា។
Read more: លោក ខៀវ កញារីទ្ធ៖ ឆ្នាំ២០២២ មានបណ្តាញផ្សព្វផ្សាយជាតិ និងភ្នាក់ងារអន្តរជាតិ...
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារ បង្ក្រាបបទល្មើសនៅបឹងទន្លេសាប ។
Read more: ក្រសួងកសិកម្មនិងសមត្ថកិច្ចប្រជុំអំពីការងារបង្ក្រាបបទល្មើសនៅបឹងទន្លេសាប
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សម្ដេចទើបតែចុះហត្ថលេខាលើអនុក្រឹត្យឲ្យរើសកងទ័ពជាង៣០០នាក់ សម្រាប់បំពេញបន្ថែមដល់ផ្នែកការពារអាកាស ខណៈសម្ដេចថា កម្ពុជាមិនត្រូវការយន្តហោះអាម៉ិចទៅច្បាំងគ្នាលើអាកាសទេ គឺត្រូវការតែកម្លាំងការពារអាកាសដែលហៅថា សំណាញ់មេឃ ។
Read more: សម្តេចតេជោ បញ្ជាឲ្យរើសកងទ័ពជាង ៣០០នាក់ ផ្នែកការពារដែនអាកាស
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានទម្លាយនូវហេតុការណ៍មួយ ដែលសម្តេចបានស្រក់ទឹកភ្នែក នៅមុខនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឹមីអូ ក្នុងពិធីជប់លៀងមួយ បន្ទាប់ពីបានទស្សនាវីដេអូចម្រៀង របស់សិល្បការិនីដ៏ល្បីឈ្មោះរបស់ជប៉ុនម្នាក់ ដែលបង្ហាញរូបភាពចាស់ៗ រៀបរាប់ពីអតីតកាលរបស់កម្ពុជា រួមទាំងសាលារៀនមានដំបូលធ្លុះធ្លាយ។
Read more: សម្តេចតេជោ ហ៊ុន សែន ទម្លាយហេតុការណ៍ស្រក់ទឹកភ្នែកមុខនាយករដ្ឋមន្ត្រីជប៉ុន...
ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល” ។
Read more: រដ្ឋមន្ត្រីក្រសួងបរិស្ថានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ...
ខេត្តកណ្តាល ៖ នៅថ្ងៃទី២ ឧសភា នេះ នៅសាលសាលាខេត្តកណ្តាល បានប្រារព្ធពិធីប្រកាសផ្ទេរតំណែងប្រធានពន្ធដារខេត្តកណ្តាលថ្មី លោក ងួន សុវណ្ណ មកកាន់តំណែងថ្មី ជំនួសលោក នុត វត្ថា ប្រធានពន្ធដារខេត្តកណ្តាលចាស់ ក្រោមអធិបតេយ្យភាព លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ។
Read more: ប្រកាសផ្ទេរតំណែងប្រធានពន្ធដារខេត្តកណ្តាលថ្មី
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរអរគុណចំពោះខ្មែរឥស្លាម ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ។
Read more: សម្ដេចតេជោ អរគុណខ្មែរឥស្លាម ចំពោះការចូលរួមថែរក្សាសុខសន្ដិភាព ជាមួយប្រជាជនកម្ពុជា
ភ្នំពេញ ៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំរបស់ខ្លួន ដោយមានរបៀបវារៈតែមួយគឺការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ១រូប ជំនួសសមាជិកដែលទទួលមរណភាព។
Read more: ព្រឹទ្ធសភា នឹងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម១រូប...
(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា, អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងនគរបាលសហព័ន្ធអូស្រ្តាលី (AFP) បានរួមគ្នាបេីកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការស៊េីបអង្កេតលេីការសម្អាតប្រាក់ ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់របស់កម្ពុជា។
ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាកូនប្រុសច្បង របស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ ក្នុងផេកផ្លូវការរបស់ខ្លួន នៅមុននេះបន្តិចថាៈ ការអញ្ជើញធ្វើដំណើរ ទៅកាន់ប្រទេសបារាំង របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដើម្បីពិនិត្យ តាមដានស្ថានភាពសុខភាព របស់សម្តេចផ្ទាល់ តាមការតម្រូវរបស់ ក្រុមវេជ្ជបណ្ឌិត នៃប្រទេសបារាំង ។
Read more: លោក ស សុខា ៖ ការអញ្ជើញទៅប្រទេសបារាំង លើកនេះរបស់សម្តេច ស ខេង...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីន អោងឡាំង មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយគ្នាតាមប្រព័ន្ធវីដេអូ។
Read more: សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក មីន អោងឡាំង តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ ក្នុងគ្រាដែលការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខិតជិតដល់ ហើយនោះ បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសកម្មជនរបស់ គណបក្សភ្លើងទៀន ជាច្រើនរូប បានសម្រេចដើរចេញ ពីបក្សប្រឆាំងមួយនេះ ជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេ នៅកម្ពុជា។
Read more: បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសកម្មជន បក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ...