Social Network

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទព័ត៌មានពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពង់ចាម»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់ខេត្តកំពង់ចាម»។

Read more: ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទព័ត៌មានពី...

អ្នកឧកញ៉ា លី ហួរ គោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២

(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។

Read more: អ្នកឧកញ៉ា លី ហួរ គោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន...

ក្រសួងបរិស្ថាន អបអរសាទរលោក បេន និងគ្រួសារ ដែលត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានសម្តែងការអបអរសាទរជាខ្លាំងជាមួយលោក ដាវិស បេន យ៉ូសែប ជនជាតិអាមេរិកាំង និងក្រុមគ្រួសារ ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ បន្ទាប់ពីរូបលោក និងគ្រួសារ បានធ្វើពលីកម្មដើម្បីបុព្វហេតុព្រៃឈើកម្ពុជា នៅខេត្តព្រះវិហារ។

Read more: ក្រសួងបរិស្ថាន អបអរសាទរលោក បេន និងគ្រួសារ...

សម្ដេច ស ខេង ណែនាំពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ហេីយចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។

Read more: សម្ដេច ស ខេង ណែនាំពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

សម្តេច​តេ​ជោ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​​ ក៏ទូល​ពី​ការ​បន្តវេន​របស់​កូនប្រុស​នៅ​ថ្ងៃក្រោយ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការវិភាគករណីចូលគាល់ព្រះមហាក្សត្រកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឲ្យដឹងថា ការនាំចូលកូនប្រុស ចូលគាល់ព្រះមហាក្សត្រកន្លងមកក៏បានទូលករណីបន្តវេននៅពេលក្រោយផងដែរ។

Read more: សម្តេច​តេ​ជោ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​​...

សម្ដេចតេជោ ហ៊ុន សែន បង្ហាញកត្តា៤យ៉ាង ដែលបង្កលក្ខណៈឲ្យពលរដ្ឋអាចធ្វើដំណើរកម្សាន្តដោយសេរីនៅទូទាំងប្រទេស (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ បានបង្ហាញពីកត្តា៤យ៉ាង ដែលបង្កលក្ខណៈសម្រាប់ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្ដបានដោយសេរី នៅទូទាំងប្រទេស។

Read more: សម្ដេចតេជោ ហ៊ុន សែន បង្ហាញកត្តា៤យ៉ាង...

ADB ផ្តល់ជំនួយជិត៧លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយចំនួន២ មានតម្លៃសរុប៦.៨លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយ គុណភាពនិងផលិតកម្មស្រូវ

Read more: ADB ផ្តល់ជំនួយជិត៧លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា

សម្តេច​តេ​ជោ ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​នៅ​ផ្លូវជាតិ​លេខ​៥

រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ មករាឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនោះ។

Read more: សម្តេច​តេ​ជោ ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​នៅ​ផ្លូវជាតិ​លេខ​៥

សម្ដេចតេជោ ហ៊ុន សែន ៖ ​គណបក្សប្រជាជនកម្ពុជា គ្មានថ្ងៃបោះបង់ចោលថ្ងៃ ៧ មករា

ភ្នំពេញ៖ក្នុងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅផ្លូវជាតិលេខ៥ ក្នុង ខណ្ឌឫស្សីកែវ នៅព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ

Read more: សម្ដេចតេជោ ហ៊ុន សែន ៖ ​គណបក្សប្រជាជនកម្ពុជា គ្មានថ្ងៃបោះបង់ចោលថ្ងៃ ៧ មករា

ឯកឧត្តម ជឺ សុខ សូមគោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២

(ភ្នំពេញ)៖ ឯកឧត្តម ជឺ សុខ ប្រធានសាលាដំបូងខេត្តសៀមរាប ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។

Read more: ឯកឧត្តម ជឺ សុខ សូមគោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន...

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ចូលរៀន ឆ្នាំសិក្សាថ្មី ចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ៣០% សម្រាប់អតីតនិស្សិត និងមន្រ្តីរាជការ

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។

Read more: សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ចូលរៀន ឆ្នាំសិក្សាថ្មី...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់...

លោក ស៊ុន ចាន់ថុល អញ្ជើញ​បិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

Read more: លោក ស៊ុន ចាន់ថុល អញ្ជើញ​បិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ...

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ៥ម៉ឺនដុល្លារ ដល់ការព្យាបាលដាច់សរសៃជង្គង់របស់កីឡាករ ចាន់ វឌ្ឍនាកា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភទឹកប្រាក់៥ម៉ឺនដុល្លារ (50,000 USD) ដើម្បីជួយព្យាបាលជំងឺដាច់សរសៃជង្គង់របស់កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ដែលជាកូនប្រុសរបស់លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម។

Read more: សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ៥ម៉ឺនដុល្លារ...

សាជីវកម្ម ធានាឥណទានមួយ ទិញមូលបត្របំណុល ពីគម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ

ភ្នំពេញ ៖ បន្ទាប់ពីមានការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក នឹងក្រៅជួយទិញគម្រោងព្រលានយន្ត ហោះអន្តរជាតិតេជោ កន្លងមក នៅថ្ងៃទី២៧មករា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) វិនិយោគ ៨,០០០លានរៀល (ប្រមាណ២លាន ដុល្លារអាមេរិក) លើមូលបត្របំណុល របស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រ គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ ។

Read more: សាជីវកម្ម ធានាឥណទានមួយ ទិញមូលបត្របំណុល ពីគម្រោងសាងសង់ អាកាសយានដ្ឋាន...

កម្ពុជាកំពុងរកមូលដ្ឋានវាយតម្លៃ និងរៀបផែនទី ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានបញ្ជាក់បានកំពុងស្វែងរកមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ។

Read more: កម្ពុជាកំពុងរកមូលដ្ឋានវាយតម្លៃ និងរៀបផែនទី...

សម្តេចតេជោ ស្នើសុំទីម័រខាងកើត ទិញអង្ករពីកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា ។

Read more: សម្តេចតេជោ ស្នើសុំទីម័រខាងកើត ទិញអង្ករពីកម្ពុជា

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បញ្ជា​ត្រួតពិនិត្យ​សមាសភាព​ផ្សំ​ជីគីមី និង​ថ្នាំ​សម្លា.ប់​សត្វល្អិតដែល​អាច​ផលិត​គ្រឿង​ញៀន

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាឲ្យត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលអាចយកមកលាយឡំផលិតគ្រឿងញៀន ។

Read more: រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បញ្ជា​ត្រួតពិនិត្យ​សមាសភាព​ផ្សំ​ជីគីមី...

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងខិតខំជួយជំរុញឱ្យប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ានឱ្យបានឆាប់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងខិតខំជួយជំរុញឱ្យប្រទេសទីម័របានចូលជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យបានឆាប់។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំួយការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន។

Read more: សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងខិតខំជួយជំរុញឱ្យប្រទេសទីម័រខាងកើត...

ក្រសួងប្រៃសណីយ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ​សហគមន៍ឌីជីថលកម្ពុជា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសដាក់ឱ្យប្រើប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា ជាផ្លូវការដើម្បីប្រមូលផ្ដុំបុគ្គលដែលមានគុណវុឌ្ឍិផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស និងក្រៅប្រទេសមកអភិវឌ្ឃន៍បច្ចេកវិទ្យាឌីជីថលនេះកាន់តែរីកចម្រើនបន្ថែមទៀត។

Read more: ក្រសួងប្រៃសណីយ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ​សហគមន៍ឌីជីថលកម្ពុជា

ប្រមុខការទូតខ្មែរ ប្រាប់អាល្លឺម៉ង់ថា កម្ពុជាមានបំណងតែមួយគត់ គឺជួយភូមាឲ្យត្រឡប់ទៅរក ប្រក្រតីភាពឡើងវិញ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ប្រាប់លោកស្រី Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ថា កម្ពុជាមានគោលបំណងតែមួយគត់ គឺជួយប្រទេសមីយ៉ាន់ម៉ា ឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព ការបង្រួបបង្រួមជាតិយូរអង្វែង ។

Read more: ប្រមុខការទូតខ្មែរ ប្រាប់អាល្លឺម៉ង់ថា កម្ពុជាមានបំណងតែមួយគត់...