(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមសាជីវកម្មស្ពានថ្នល់ចិន បន្តមានទំនាក់ទំនងល្អ ជាមួយក្រសួងសាធារណការ ក៏ដូចជារាជរដ្ឋាភិបាល និងបង្កើនការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កម្ពុជាឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាឱ្យសំបូរសប្បាយ។
Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន...
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។
Read more: TOP NEWS: រាជរដ្ឋាភិបាលសម្រេច ផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក...
រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជានៅតែរក្សាជំហរបន្តទំនាក់ទំនងល្អជាមួយ សហគមន៍អឺរ៉ុប (EU) ទោះបី EU ផ្ដាច់ជាផ្លូវការនូវប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ២០% ពីប្រទេសកម្ពុជាក៏ដោយ ព្រោះទំនិញរបស់កម្ពុជា នៅតែអាចនាំទៅទីផ្សារអឺរ៉ុបបានដដែល។
Read more: សម្តេច ស ខេង ៖ កម្ពុជារក្សាជំហរបន្តទំនាក់ទំនងល្អជាមួយ EU...
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
Read more: សម្ដេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារឧត្តមសេនីយ៍ទោ អ៊ុក កុសល...
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានក្រើនរំលឹក និងជំរុញឱ្យមន្ត្រីជំនាញបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការលក់ដូរទំនិញគ្មានគុណភាព និងការក្លែងបន្លំគ្រប់រូបភាព ដើម្បីចៀសវាងការបង្កផលប៉ះពាល់ដល់សុខភាព និងបាត់បង់អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញមន្ត្រីជំនាញទប់ស្កាត់ទំនិញគ្មានគុណភាព...
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញអំពីអ្វីដែលជាវិធានការឆ្លើយតបនឹងប៉ះពាល់ការប្រែប្រួលអាកាសធាតុ លើផលិតកម្មកសិកម្ម។
Read more: ក្រសួងកសិកម្ម បង្ហាញពីវិធានការឆ្លើយតបនឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ...
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ផ្អាកប្រារព្ ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០ ។
Read more: រាជរដ្ឋាភិបាលសម្រេច ផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប...
(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម ព្រមជាមួយសហការី និងញាតិមិត្តជិតឆ្ងាយ ព្រឹកថ្ងៃទីព្រហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រគេនចង្ហាន់
Read more: អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាំយកទេយ្យទាន...
(ស្វាយរៀង)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។
Read more: លោកស្រី ឱ វណ្ណឌីន កោតសរសើររដ្ឋបាលខេត្តស្វាយរៀង...
(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ដ្រា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានទម្លាក់នូវកញ្ចប់ថវិកាប្រមាណ ៩០០លានដុល្លារសហរដ្ឋអាមេរិក រយៈពេល៥ឆ្នាំម្ដង ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។
Read more: អ្នកនាំពាក្យក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល ប្រើប្រាស់ថវិកា៩០០លានដុល្លារ...
(ភ្នំពេញ)៖ ឯកឧត្តម ឃឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតអបអរសាទរ និងជូនពរ ឯកឧត្តម សេង ទៀង ដែលត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី។
Read more: ទេសរដ្ឋមន្ត្រី យឹម ណុឡា ផ្ញើលិខិតអបអរសាទរ និងជូនពរឯកឧត្តម សេង ទៀង...
(បាត់ដំបង)៖ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំសុខភាពផ្លូវចិត្ត ក្នុងកំលុងមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ចំនួន ៣វគ្គ ដល់មន្រ្តីសុខាភិបាល ចំនួន ៩៦នាក់ នៃស្រុករដ្ឋបាលចំនួន ០៦ នៅខេត្តបាត់ដំបង។
(ភ្នំពេញ)៖ លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។
Read more: រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ...
(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា»នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
Read more: ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...
រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះចំណារយល់ព្រមលិខិតរបស់ក្រសួងសុខាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលី ពីនមួយរយៈចាប់អនុវត្តពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ។
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនស្នងការនគរបាលខេត្តចំនួន៤ ដែលទើបចូលនិវត្តន៍ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។
Read more: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងស្នងការនគរបាលខេត្តចំនួន៤...
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលជាស្ថាប័នឯករាជ្យ ត្រូវតែឆ្លុះបញ្ចាំងការពិតដោយមិនខ្លាចញញើត ឬមិនស្ថិតនៅក្រោមសំពាធណាមួយ បើទោះបីជារដ្ឋបាល និងហិរញ្ញវត្ថុ ស្ថិតក្រោមការគ្រប់គ្រង និងចាត់ចែងដោយរាជរដ្ឋាភិបាលក្តី ប៉ុន្តែត្រូវតែមានភាពឯករាជ្យ ដើម្បីឱ្យសង្គមកម្ពុជាមានភាពយុត្តិធម៌។
Read more: សម្តេចក្រឡាហោម ស ខេង៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាស្ថាប័នឯករាជ្យ...
(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានជំរុញឱ្យអភិបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធបោសសម្អាត និងប្រឆាំងអំពើពុករលួយឱ្យបានល្អនៅតាមច្រកព្រំដែននានា ទូទាំងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
Read more: ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ជំរុញឱ្យអាជ្ញាធរខេត្តកណ្ដាល បោសសម្អាត...
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក សំ ឃិតវៀន ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៣ និងលោក ឃឹម ច័ន្ទឌី ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាលរង ខេត្តកោះកុង។
Read more: សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងអភិបាលរងខេត្តកោះកុង ២នាក់
(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា យើងនឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ដបន្ថែមទៀត ដោយមិនបន្ធូរដៃឡើយ ដើម្បីការពារប្រទេសយើង ឆ្លងផុតពីការរាតត្បាតជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។
Read more: រដ្ឋមន្ត្រីសុខាភិបាល ប្រកាសមិនបន្ធូរដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ឡើយ...
(ភ្នំពេញ)៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សម្រាប់មន្រ្តីដែលត្រូវទៅបម្រើ នៅមជ្ឈមណ្ឌលជាតិនៅខេត្តព្រះសីហនុ។